• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម


បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម (ប្រភព៖ hanoimoi.com.vn)
 

យោងតាមតួរលេខស្ថិតិរបស់ខុទ្ទកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមគ្រប់គ្រងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅភាគកណ្ដស បានប៉ះពាល់ដល់ខេត្ត ក្រុងចំនួន ៦ ដោយបណ្ដាលឲ្យមនុស្សចំនួន ១០៦ នាក់ត្រូវស្លាប់ មនុស្សជាច្រើននាក់បាត់ខ្លួន ហើយកន្លែងជាច្រើននៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។ បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់បានប្រព្រឹត្តិទៅជា បន្ទាន់។

ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២០ ខែតុលាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Tri បានទទួលថវិការចំនួន ២០ ពាន់លានដុង និងទំនិញជាស្បៀងអាហារដែលមានទឹកប្រាក់ជាង ១០ ពាន់លានដុង ពីអង្គភាព និងបុគ្គលនានា ដើម្បីជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ទន្ទឹមនឹងនេះ នាថ្ងៃទី ២០ ខែតុលា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយក៏ទទួលបានថវិកាជាង ២២ ពាន់លានដុងដើម្បី ជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ។ នាថ្ងៃដដែល នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានប្រព្រឹត្តិទៅពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅភាគកណ្ដាលវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top