• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦


នាយករដ្ឋមន្ត្រីថ្លែងមតិក្នុងវេទិការ

វេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦ ដោយប្រធាន​បទ “ដើម្បី​វាល​សណ្តរទន្លេ Cuu Long មួយ​រុង​រឿង​ និង​សមស្របទៅនឹងបម្រែបម្រួល​អាកាស​ធាតុ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​ទីក្រុង​ហូជីមិញ ដោយមានការចូល​រូម របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។ ថ្លែង​មតិ​ក្នុង​វេទិការនេះ លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា វាលសណ្តរទន្លេ Cuu Long កំពុងឆ្ពោះ​ទៅគោល​ដៅក្លាយ​ទៅជាតំបន់​មួយ មានខឿនសេដ្ឋកិច្ចកសិកម្មឆ្លាត​ចីរភាព និង​មាន​តម្លៃ​បន្ថែម​ខ្ពស់​របស់​តំបន់អាស៊ី​អាគ្នយ៍ ហើយធំជាងនេះគឺទ្វីបអាស៊ី​នា​ពេល អនាគត។ តាម​នោះ នាយក​រដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ទៅដល់ ដំណោះស្រាយ​អភិវឌ្ឍន៍​ទី​ក្រុង Can Tho ឲ្យក្លាយទៅជា​មជ្ឈមណ្ឌល​ផ្សាភ្ជាប់​បណ្តា​ខេត្ត​ភាគ​ខាង​​លិច ជម្រុញ ការធ្វើសមាហរណកម្ម​អន្តរជាតិ ចូលក្នុងខ្សែសង្វាក់​តម្លៃជាតិ តំបន់និង​អន្តរជាតិ​។ ស្តីពី​កិច្ចសហប្រតិបត្តិការ រវាងវៀតណាមជាមួយដៃគូ​អភិវឌ្ឍន៍​នានា​ ក្នុងនោះមាន កិច្ចសហប្រតិ​បត្តិការ​សំខាន់​ជាមួយ​ធនាគាពិភពលោក WB នាយករដ្ឋ​មន្ត្រី Nguyen Xuan Phuc មានប្រសាសន៍ថា៖

​“ធនាគារពិភពលោក គប្បីបើកទូលាយការផ្តល់ឥណទានអនុគ្រោះតាម ស្តងដាខ្ពស់​បំផុត ពេលវេលា​រំដោះទុន​លឿន​បំផុត រួមទាំងជួយឧបត្ថម្ភបច្ចេកវិទ្យា ​និង​បទពិសោធន៍​ក្នុង​ការបង្កើន​លទ្ធភាព​ព្យាករណ៍​ និង​វាយតម្លៃ​ជា​ដើម។ កសាងបណ្តាញ​ឃ្លាំ​មើលបម្រែបម្រួលអាកាសធាតុ និងកំពស់ទឹកសមុទ្រឡើង កំណត់ សេណារី​យ៉ូអភិវឌ្ឍន៍ ពេញលេញ បណ្តុះបណ្តាលគុណភាពកម្មាភិបាល ទន្ទឹមជាមួយគ្នានោះ ត្រូវអភិវឌ្ឍ​ន៍ នូវ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​សំដៅ​កែលំអរឲ្យ​ បានល្អបំផុតលទ្ធភាពទប់ទល់ ជាមួយ​បម្រែ​បម្រួល​អាកាស​ធាតុ​និង​ភារកិច្ច​មួយ​ចំនួន​សម្រាប់ បណ្តាខេត្តវាលសណ្តរទន្លេ​ Cuu Long”៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top