• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទទួលពលរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកនិងជប៉ុនដែលវិលត្រឡប់មកប្រទេសវិញ


យន្តហោះដែលទទួលពលរដ្ឋវៀតណាមនៅសហរដ្ឋអាមេរិកនិងជប៉ុនដែលវិលត្រឡប់មកប្រទេសវិញ បានចុះចតនៅអាកាសយានដ្ឋាន Da Nang
 

នាថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅសហរដ្ឋ អាមេរិកនិងជប៉ុន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ជិត ៣៦០ នាក់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដ ហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺ និងនិស្សិត ដែលបានបញ្ចប់កម្មវិធីសិក្សា ដោយគ្មានកន្លែងស្នាក់នៅ ដោយសារការបិទសាលា ក៏ដូចជាករណីមានស្ថានភាពលំបាកផ្សេងទៀត។ 

បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកចូលរួមជើងហោះហើរ ស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ។ នៅពេលខាងមុខនេះ ការបញ្ចូនពលរដ្ឋដែលមានស្ថានភាពលំបាកខ្លាំងឲ្យវិលត្រឡប់មកប្រទេសវិញ នឹងត្រូវរៀបចំឡើងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ ស្របតាមស្ថានភាពជំងឺរាតត្បាត និងសមត្ថភាពធ្វើចត្តាឡីស័កក្នុងប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top