ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)

ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូ
អង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)
នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានសមាគមវៀតណាម-អាមេរិក លោក Nguyen Tam Chien បានជួបសន្ទនាជាមួយគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស - VFW (អាមេរិក) ដឹកនាំដោយលោក Keith E.Harman អគ្គមេបញ្ជាការរងទីមួយ អង្គការ VFW ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Tam Chien បានវាយតំលៃខ្ពស់កម្មវិធីផ្លាស់ប្តូរគណៈប្រតិភូរវាងអង្គការអតីតទាហាន ចូលរួមសង្គ្រាមនៅឯបរទេស (VFW) និងសមាគមវៀតណាម-អាមេរិក ដែលបានបង្កើតឡើងពីឆ្នាំ១៩៩៦មក។ លោកក៏បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះបានជំរុញការយោគយល់គ្នាទៅវិញទៅមកជំរុញការអភិវឌ្ឍន៍ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម -អាមេរិក ជាពិសេសគឺរវាងបណ្ដាអតីតយុទ្ធជនវៀតណាម និងអតីតទាហានអាមេរិក។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានស្ដីអំពីបញ្ហាស្វែងរកទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងសង្គ្រាមនៅវៀតណាម (MIA) និងទិសដៅរៀបចំវេទិកា៖សហគ្រាសអតីតទាហានវៀតណាម-អាមេរិក លើកទីមួយ នៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម