• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញពាណិជ្ជកម្មកសិកម្មនិងស្បៀងអាហារអូស្ត្រាលី-អាស៊ាន


 AgBot II ជាគំរោងការណ៍រ៉ូបុតកសិកម្មដែលត្រូវបានរដ្ឋ Queensland ផ្ដល់ហិរញ្ញប្បទាន (រូបថត៖QUT)

សំដៅជំរុញកិច្ច​សហប្រតិបតិ្តការ រ​វាងអូស្ត្រាលីជាមួយប្រទេ​ស អាស៊ាន​នានា ក្នុង​វិស័យ​កសិកម្ម​និង​ស្បៀង​អាហារ​​នោះ ឯកអគ្គរដ្ឋទូតប្រ​ទេស អាស៊ានទាំ​ងអស់ប្រចាំអូស្ត្រាលី បានបំ​ពេញទ​ស្សនកិច្ចការងារនៅ ​Toowoomba​ រដ្ឋ Queensland អូស្ត្រាលីចាប់ពីថ្ងៃទី១៤ ​ដល់ថ្ងៃទី១៦ ខែសីហា។ T​oowoomba​ ជា មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ស្បៀងអាហា​រ និងកសិកម្ម​ក៏ដូច​ជានាំចេញផលិតផល​ កសិកម្ម ដែល​កំពុង​ទាក់ទាញ​វិនិយោគិន​ជាច្រើន​​កុះករ។ នៅទីនេះ ក្រុមឯកអគ្គ​​រដ្ឋទូត​អាស៊ាន បានចូលរួមជំនួបពិភា​ក្សា អំពីការ​កសាងបណ្ដាញ និងជំនាញ​ការ ខាងស្បៀងអាហារនិ​ងកសិកម្ម ហើយស្វែងយល់នូវ​វិធានការ​ជំរុញកិច្ចសហ ប្រតិបតិ្តការ​អូស្ត្រាលី​- អាស៊ានក្នុងការ​បែងចែកស្បៀងអាហារ រចនាស​ម្ព័ន្ធនិង កសិកម្មនៅតំប​ន់ជន​បទ និង​ទីផ្សារ​នាំ​ចេញ​នាំ​​ចូល​នានា​ផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top