• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០១៧អាចនឹងទទួលបានគោលដៅ៦,៧%

កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០១៧អាចនឹងទទួលបានគោលដៅ ៦,៧% ដែលបានដាក់ចេញ។ 

រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung ក្នុងសន្និសីទរដ្ឋាភិបាល (រូបថតៈ Nhat Bac ) 

នេះជាការអះអាងរបស់រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung នៅក្នុងសន្និសីទរដ្ឋាភិបាល​ប្រចាំខែសីហានាថ្ងៃទី៣០ សីហា នៅទីក្រុងហាណូយ។ យោងតាមលោក Mai Tien Dung ដើម្បីសម្រាច​បានកំណើន ៦,៧% នោះគឺផ្នែកកសិកម្មគឺត្រូវទទួលឲ្យបានកំណើន ៣,០៥% ។ រដ្ឋមន្ត្រីប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានឲ្យដឹងថា៖

“នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំជម្រុញខ្លាំងដំណើរការរំដោះទុនប្រមូលផ្តុំ វិនិយោគលើគំរោងការនៅ​សេស​សល់​ ដើម្បីដាក់ឲ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព។ ល្បឿនរំដោះទុន ODA រំដោះថរិការរដ្ឋក្នុងប៉ុន្មានខែចុង​ឆ្នាំនឹងល្អប្រសើរជាង។ ជាពិសេស ប្រមូលផ្តុំកែលំអបែបបទរដ្ឋបាលកែលំអបរិយាកាសវិនិយោគ”។

រួមជាមួយភារកិច្ចរួម នាយករដ្ឋមន្ត្រីបានបានប្រគល់ភារកិច្ចឲ្យតំបន់នីមួយៗ ជាពិសេសគឺខេត្តនិងមណ្ឌលឧស្សាហកម្ម ដូចជា ទីក្រុងហូជី មិញ ខេត្ត Dong Nai ខេត្ត Binh Duong និងខេត្ត Quang Ninh ខេត្ត Bac Giang ជា​ដើម៕

តាម VOV5-  វិទ្យុសម្លេងវៀតណាម


អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top