• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំពិគ្រោះយោបល់ទូទៅអាស៊ាន

នៅថ្ងៃទី ២២ ខែកញ្ញាពីទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានមន្រ្តីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM SEAN) វៀតណាមបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទូទៅអាស៊ាន (JCM) តាមទម្រង់ អនឡាញ។

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម


កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យឡើងវិញលើការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ និងកិច្ចប្រជុំកំពូលជាមួយដៃគូដែលប្រព្រឹត្តទៅតាមអ៊ីនធឺរណែតនៅថ្ងៃទី ២៦-២៨ ខែតុលាឆ្នាំ ២០២១។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការក្នុងដំណើរការកសាង សហគម ន៍អាស៊ាន ជាពិសេសអាទិភាពនៃឆ្នាំអាស៊ាន ២០២១ ទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាននិងកិច្ចសហប្រតិបត្តិការអន្តរវិស័យ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាមបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់វៀតណាមសម្រាប់ប្រធានអាស៊ាន ២០២១ ប្រ៊ុយណេ ក្នុងការលើកកម្ពស់អាទិភាពនិងគំនិតផ្តួចផ្តើមនានា ព្រមទាំងពិភាក្សាយ៉ាងសកម្មអំពីកិច្ចការត្រៀមរៀបចំគ្រប់ទិដ្ឋភាពសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់។ ក្នុងនាមជាប្រធានក្រុមការងារពិសេសទទួលបន្ទុកអំពីគំនិត​ផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) លោកអនុរដ្ឋមន្ត្រីបានរាយការណ៍ទៅកិច្ចប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារ IAI លើកទី ៦៥ (ថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២១) ដោយបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងអនុតំបន់នៅពេលដែលតំបន់កំពុងប្រឈមនឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ ១៩។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបានសម្តែងការគាំទ្រចំពោះផែនការរៀបចំវេទិកាជាន់ខ្ពស់អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការអនុតំបន់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនបរិយាប័ន្ននៅក្នុងតំបន់ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៣០ ខែ​វិច្ឆិកា​ ឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top