• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ករណីបាក់រលំអគារខ្ពស់នៅកម្ពុជាបណ្ដាលអោយមនុស្សស្លាប់២៣នាក់


 ការងាររុករកសង្គ្រោះជនរងគ្រោះត្រូវបានដំណើរការទាំងយប់ (រូបថត៖ VOV) 
 

នាព្រឹកថ្ងៃទី៥ ខែមករា ​ឆ្នាំ២០២០ អាជ្ញាធរខេត្ត កែប ប្រទេសកម្ពុជា បានចេញ សេចក្ដីជូនដំណឹងជា​ផ្លូវ​ការ​ស្ដីពី​បរិមាណ​ជន​រងគ្រោះក្នុងករណីបាក់រ​លំ អគារខ្ពស់ដែលកំពុងត្រូវបា​ន​សាងសង់នៅខេត្តនេះ។ 

យោង​តាមនោះ កម្លាំងជួយសង្គ្រោះបានរកឃើញជនរងគ្រោះសរុបចំនួន៤៨នាក់ក្នុងករណីបាក់ រលំអគារ​កំពស់​៧​ជាន់ដែលកើតមានឡើងនារសៀលថ្ងៃទី៣ខែមករា។ ក្នុងនោះ មានមនុស្សស្លាប់ ២៣នាក់ និងមនុស្ស​រង​របួស​២៥​នាក់ទៀត ដែលកំពុង ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។
 
រហូតដល់​ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាកម្លាំងនិង មធ្យោយ​បាយ​ជា​អតិបរមា​ដោយ​មាន​ការ​ចូល​រួមរបស់មនុស្សរាប់ពាន់នាក់ ដើម្បីបន្តរុករកជន​រងគ្រោះដែល​ត្រូវបាន​កប់នៅ​ក្រោម​គំនរ​បាក់​បែក​នោះ។​ ប​ន្ទាប់ពីគ្រោះថ្នាក់កើតមានឡើង នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ឧបនាយក​រដ្ឋមន្រ្តី​លោក​ ជា​ សុផារ៉ា​ រួមជាមួយមន្ត្រីជាន់ខ្ពស់​ផ្សេង​ៗទៀត បានទៅ​កាន់​កន្លែង​កើត​ហេតុដើម្បី​ដឹកនាំ​ដោយ​ផ្ទាល់​ការងារ​រុករ​ក​សង្គ្រោះ និងសាកសួរសុខទុក្ខជ​នរងគ្រោះ​៕  

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top