• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

២៤ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៨៥៩៧នាក់

ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន៨៦២០នាក់ រួមមានករណីនាំចូលចំនួន២៣នាក់និងករណីក្នុងស្រុកចំនួន៨៥៩៧នាក់។

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ចាប់ពីម៉ោង៦ដល់ម៉ោង១៨និង៣០នាទីថ្ងៃទី១ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ចំនួន៤.២៤៦នាក់ ក្នុងនោះមានករណីឆ្លងក្នុងប្រទេសចំនួន៤២២៥នាក់។

ទីក្រុងហូជីមិញនៅតែជាតំបន់ដែលមានចំនួនករណីឆ្លងថ្មីច្រើនបំផុតដោយមាន២០២៥នាក់ បន្ទាប់មកគឺ Binh Duong Khanh Hoa និង Long An។ ដូច្នេះ ក្នុងរយៈពេល២៤ ម៉ោងកន្លងមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន៨៦២០នាក់ រួមមានករណីនាំចូលចំនួន២៣នាក់និងករណីក្នុងស្រុកចំនួន៨៥៩៧នាក់។ ក្នុងថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានប្រកាសករណីជាសះស្បើយចំនួន៤៤២៣នាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top