• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ចូលរួមកិច្ចពិភាក្សាកជាន់ខ្ពស់តាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ចូលរួមកិច្ចប្រជុំពិភាក្សាកជាន់ខ្ពស់តាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយប្រធានបទ “ជំងឺរាតត្បាតសកលនិងការប្រឈមសម្រាប់សន្តិភាពប្រកបដោយចីរភាព”។
 

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi នាថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថានៅឯកិច្ចប្រជុំពិភាក្សាថ្នាក់ជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយប្រធានបទ “ជំងឺរាតត្បាតសកលនិងការប្រឈមសម្រាប់សន្តិភាពប្រកបដោយចីរភាព”។
 
ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minhបានចែករំលែកនូវ ផលប៉ះពាល់យ៉ាងជ្រៅនៃជំងឺរាតត្បាតកូវីដ ១៩  ទៅលើគ្រប់វិស័យនៃជីវភាពរស់នៅ ជាពិសេសនៅក្នុងតំបន់មួយចំនួនមានជម្លោះលើពិភពលោកដែល គំរាមកំហែងដល់ការរីកចម្រើនទទួលបានក្នុងដំណើរការកសាងសន្តិភាពនិងបណ្តាលឲ្យស្ថានការណ៍មនុស្សធម៌តាមតំបន់ទាំងនេះ កាន់តែអាក្រក់ៗទៅ។
 
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមបានស្វាគមន៍ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខ លើសេចក្តីសម្រេចចិត្តលេខ ២៥៣២ ស្តីពីការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ និងសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់សកល។ ក្នុងពេលជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការលុបចោលរាល់បទដាក់ទណ្ឌកម្មនិងសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសនានាក្នុងគ្រារីករាលដាលជំងឺរាតត្បាតនេះ អញ្ជើញចែករំលែកនូវបទពិសោធន៍របស់អាស៊ាន លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានបញ្ជាក់ពីតួនាទីសំខាន់របស់អង្គការតំបន់ ហើយបានឲ្យដឹងថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ឥណ្ឌូណេស៊ីនិងវៀតណាម បានរួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដោយប្រមូលផ្តុំកម្លាំងរួមរបស់សហ គមន៍ ដើម្បីការពារសុខភាពរបស់ប្រជាជនទាំងអស់ ស្តារខឿនសេដ្ឋកិច្ចឡើងវិញនិងមិនទុកឲ្យផលវិបាកនៃជំងឺរាតត្បាតប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់។ ដោយចាត់ទុកថា “ការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ គឺជាការប្រយុទ្ធមិនមែនជារបស់នរណាម្នាក់ដោយឡែកឡើយ”  លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការប្រទេស Pham Binh Minh បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម និងអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពអន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបនឹងជំងឺរាតត្បាតឲ្យទទួលបានជោគជ័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

ថ្វីត្បិតតែមានបញ្ហាប្រឈមជាសកលក៏ដោយ ក៏វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហុតដល់ក្លាយទៅជាប្រទេសលេចធ្លោក្នុងតំបន់ទាក់ទងនឹងកំណើន GDP ផងដែរ។

Top