ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញជាអធិបតីសន្និសីទសុវត្ថិភាពចរាចរវៀតណាមឆ្នាំ២០១៦
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ថ្លែងមតិនៅសន្និសីទ (រូបថត៖TTXVN)
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការសុវត្ថិភាពចរាចជាតិបានរៀបចំសន្និសីទ សុវត្ថិភាពចរាចវៀតណាមឆ្នាំ២០១៦។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានទទួលស្គាល់នូវការរួមវិភាគទាន របស់អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ នៅក្នុងនិងក្រៅប្រទេស ក្នុងការងារធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ នៅ វៀតណាម។ ប៉ុន្តែ ចំពោះមុខស្ថានការដែលសម្ពាធចរាច ជានិច្ចកាលហួសពីសមត្ថភាពរបស់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ស្ថានភាពសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ នៅមានបម្រែបម្រួលដ៏ស្មុគស្មាញ ហើយគ្រោះថ្នាក់ចរាចរនៅបន្តកើតមានឡើងជាច្រើននោះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសំណូមពរថា៖
“ខ្ញុំមានគោលបំណងថា បណ្ដាតំណាង នឹងមានការផ្លាស់ប្ដូរមតិដើម្បីអាចនាំចេញ សន្និដ្ឋានវិទ្យាសាស្ត្រដែលបង្ហាញ នូវមូលហេតុដើមនៃគ្រោះថ្នាក់ចរាចរការរាំងស្ទះចរាចរ ក៏ដូចជានាំចេញដំណោះស្រាយមានប្រសិទ្ធភាព ចំពោះបញ្ហាទាំងនេះ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម