• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូ


 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក  Pham Binh Minh បានជួបជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន Wang Yi  (រូបថត៖ TTXVN)
 

 ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ច​ប្រជុំពាក់​ព័ន្ធដែល​បារព្ធ​ធ្វើឡើង​នៅទីក្រុង​បាងកកនោះ នាថ្ងៃទី ១ សីហាឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីការបរទេ​សវៀត​​ណាម លោក  ​Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងដៃគូនានា បានចូលរួម​បណ្តា​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​រវាង​អាស៊ានជាមួយអូស្រ្តាលី ឥណ្ឌា សហភាពអ៊ឺរ៉ុប​ (EU) កូរ៉េខាងត្បូ​ងនិង​កាណាដា។
 
អញ្ជើញ​ថ្លែងមតិ​នៅបណ្តាកិច្ចប្រជុំពោលខា​ងលើ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តី ការប​រទេសវៀត​ណាម លោក​ Pham Binh Minh បានអះអាងថា វៀតណាមតែងតែ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​និង​រួម​ចំណែក​ជាវិជ្ជមាន​ជាមួយប្រទេសអាស៊ានទាំងអស់ ដើម្បីព​ង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការយ៉ា​ង​ស៊ីជម្រៅ មាន​ប្រសិទ្ធិភាព​ រវាងអាស៊ាននិងដៃគូក្នុង​វិស័យដែលមានផលប្រយោជន៍រួម ​ដូចជា​ ផ្លាស់ប្តូរពាណិជ្ជ​​កម្ម ការ​វិនិយោគ​ ការតភ្ជាប់ ការអ​ភិវឌ្ឍអនុតំបន់ ការបណ្តុះបណ្តា​លប្រភព​ធន ធានមនុស្ស ជាពិសេស​ធន​ធាន​មនុស្ស​មាន​គុណភាព​ខ្ពស់​ជាដើម​។
 
ទាក់​ទងនឹងស្ថានភាពអន្តរជាតិនិងតំបន់ លោកឧបនាយ​ក​រដ្ឋ​មន្ត្រី​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បម្រែ​បម្រួល​យ៉ាង​ស្មុគស្មាញ លើសមុទ្រខាងកើត​ ក្នុងនោះមាន​ការបន្ត​សកម្មភាព​យោធូបនីយកម្ម​និងសកម្មភាព​ឯក​តោភា​គីដែលប្រឆាំងនឹងច្បាប់អ​ន្តរជាតិ និងដើរផ្ទុ​យពីស្មារតី​នៃសេចក្តី​ថ្លែងការណ៍​ស្តីពីការ​ប្រតិបត្តិ​សម្រាប់​ភាគី​នានា​នៅសមុទ្រខាង​កើត (DOC) ធ្វើអោយអន្តរាយដល់​ការជឿទុក​ចិត្ត ផលប៉ះពាល់​អវិជ្ជមាន​ដល់​សន្តិភាព​ សន្តិសុខ​ និងស្ថេរភាព​នៅក្នុងតំបន់។
 
លោក​ឧបនាយករដ្ឋ មន្រ្តី ក៏បានបញ្ជាក់ជាថ្មីនូវគោលជំហរ គោលការណ៍របស់អាស៊ាន ដែលក្នុង​នោះបា​ន​សង្កត់​ធ្ងន់​លើសារៈសំខាន់នៃការពង្រឹងការជឿទុកចិត្ត គ្មានយោធូបនីយកម្ម មិនប្រើប្រាស់​និង​ការគំរាម​កំហែង​ប្រើប្រាស់​កម្លាំង។ លើកពីនេះទៅទៀតគឺត្រូវគោរពច្បាប់អន្ដរជាតិ ក្នុង​នោះមាន UNCLOS ១៩៨២ ព្រម​ទាំង​អនុវត្ត​យ៉ាង​តឹងរឹង និងពេញលេញនូវសេចក្តីថ្លែងការណ៍ DOC រួមទាំងបញ្ចប់យ៉ាងឆាប់ៗ នូវ​ក្រម​ប្រតិបត្តិ​សម្រាប់​ភាគីនានា ​នៅសមុទ្រ​ខាងកើត (COC) ប្រកបដោយ​ប្រសិទ្ធភាព ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​។
 
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រនា​ពេលបច្ចុប្បន្ននេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងនូវគោលជំហរ គោលការណ៍​របស់​វៀត​​ណាម​ដោយ​បញ្ជាក់​ថា ភាគីទាំងពីរត្រូវ​ខិតខំរក្សាសន្តិភាព​ ស្ថិរភាព គ្រប់​គ្រង​ល្អ​នូវ​ការ​ខ្វែង​គំនិត​ ពុំ​មានសកម្មភាពធ្វើអោ​យស្ថានភាពកាន់តែស្មុគស្មាញ​ឡើង។  ម្យ៉ាងវិ​ញទៀត  ត្រូវដោះ​ស្រាយ​ជំលោះ​នៅស​មុទ្រខា​ងកើតដោយសន្តិវិធី ឈរលើមូ​លដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមាន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់សមុទ្រ ១៩៨២ (UN​CLOS ១៩៨២) ផងដែរ។ ចំណែកឯរដ្ឋមន្ត្រីការបរ​ទេសចិន លោក Wan​g ​Yi បានអះអាងថា រដ្ឋាភិបាលចិនតែងតែគោរពទំនាក់ទំនងជាមួយវៀតណាម ដោយបាន​ខិត​ខំ​ប្រឹង​ប្រែង​ រក្សាទំនាក់ទំនងរវាងប្រ​ទេសទាំងពីរ ក៏ដូចជា យល់ស្របនឹងគ្នា ​ក្នុងការផ្លាស់ប្តូរ​មតិ ដោះ​ស្រាយ​អោយ​សមស្រប​រាល់​បញ្ហា​កើត​មាន​ឡើង។

នា​ថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អញ្ជើញ​ទទួល​ជួប​ទ្វេភាគីជា​មួយរដ្ឋ​មន្រ្តីការ​បរទេសកាណា​ដា Chrystia Freeland, រដ្ឋមន្រ្តីការបរទេស​អាមេរិកលោក Mike Pompeo, រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុ​ជា លោក ប្រាក់ សុខុន, រដ្ឋមន្រ្តីក្រសួងការ​បរទេសនូវែលសេ ឡង់​លោក​ Winston Peters និងរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab។ ក្នុងជំនួបទាំងអស់នេះ ឧបនាយក​រដ្ឋមន្រ្តី​និងដៃ​គូ​នានា​បាន​ផ្លាស់ប្តូរវិធាន​ការដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ក៏ដូច​ជាបញ្ហា​អន្តរជាតិ​និង​តំបន់មួយចំនួនដែលមានកា​រយក​ចិត្តដូច​គ្នា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top