ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួលស្គាល់ស្រុកជនបទថ្មី

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួល ស្គាល់ស្រុកជនបទថ្មីសម្រាប់ខេត្ត Nam Dinh
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅខេត្ត Nam Dinh ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងប័ណ្ណទទួលស្គាល់ស្រុកជន បទថ្មី សម្រាប់ស្រុកចំនួន៤ គឺ ស្រុក Nghia Hung ស្រុក Truc Ninh ស្រុក Xuan Truong និង ស្រុក Giao Thuy ដែលទទួលបានបទដ្ឋានជនបទថ្មីឆ្នាំ២០១៧។
អញ្ជើញថ្លែងមតិក្នុង ពិធីប្រកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “បង្កើតរបររកស៊ីសំដៅលើកកម្ពស់ជីវភាពរស់នៅនិងចំណូល ជូន ប្រជាជនជាចំណុចសំខាន់ពិសេសនៃបទដ្ឋានជនបទថ្មី។ យើងខ្ញុំក៏មានក្តីសោមនស្សរីករាយដោយ បានឃើញថា ខេត្ត Nam Dinh មុននិងក្រោយពេលកសាងជនបទថ្មីនោះ ចំណូលនិង ជីវភាពរស់នៅរបស់ប្រជាជនកើនឡើង៣ដង។ ការកសាងជនបទថ្មីពិតណាស់ថា នឹង តភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ”។
លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Nam Dinh បន្តបំផុសសមិត្ថភាពច្នៃ ប្រឌិតរបស់ប្រជាជន រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ដើម្បីអនុវត្តន៍ប្រ កបដោយប្រសិទ្ធភាព បទដ្ឋានកសាងជនបទថ្មីទាំង ១៩ ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម