• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ចុះត្រួតពិនិត្យផលិតកម្មនិងអាជីវកម្មនៅទីក្រុង Thu Duc ទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទស្សនានិងត្រួតពិនិត្យសកម្មភាពផលិតកម្មនិងអាជីវកម្មនៅតំបន់ឧស្សាហកម្ម Linh Trung ១ នៅថ្ងៃដំបូងនៃការបន្ធូរបន្ថយគម្លាតសង្គម (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ - ១៩ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មនិងអាជីវកម្មនៅតំបន់ឧស្សាហកម្ម Linh Trung ១ ទីក្រុង Thu Duc (ទីក្រុង ហូជីមិញ) នៅថ្ងៃដំបូងអនុវត្តន៍ការបន្ធូរបន្ថយគម្លាតសង្គមនិងជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Thu Duc។

នៅតំបន់ឧស្សាហកម្ម Linh Trung ១ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់លើគោលដៅរបស់រដ្ឋាភិបាលក៏ដូចជាអាជីវកម្ម ដើម្បីជំរុញផលិតកម្មប្រកប ដោយសុវត្ថិភាព។  ជួបធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុង Thu Duc ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានក្រើនរំលឹកថា អាជ្ញាធរមិនត្រូវមានគំនិតទន់ខ្សោយនោះទេ ចាំបាច់ត្រូវបន្តកៀរគរប្រជាជនឱ្យអនុវត្តន៍វិធានការបង្ការប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៥ ប្រការ និងកុំធ្វើដំណើរពីទីក្រុងទៅខេត្តដោយខ្លួនឯង។ លើសពីនេះទៅទៀត ចាំបាច់ត្រូវបង្កើនការត្រួតពិនិត្យសុខភាព សហគមន៍ រៀបចំថ្នាំសង្កូវឱ្យបានល្អ យល់ដឹងគ្រួសារនីមួយៗ ប្រជាជនម្នាក់ៗ កន្លែងស្នាក់នៅនីមួយៗ។ ទន្ទឹមជាមួយគ្នានោះ បង្កើតយន្តការមួយដើម្បីសម្របសម្រួលកងកម្លាំងដូចជាការថែទាំសុខភាពឯកជនដើម្បីឱ្យប្រជាជនអាចទទួលបានសេវាថែទាំសុខភាពតាមវិធីលឿនបំផុតនិងមានប្រសិទ្ធភាពបំផុត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top