កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ
រដ្ឋាភិបាល និងមេដឹកនាំរដ្ឋាភិបាលនៃប្រទេសសមាជិកជិត ១៣០ នៃក្រុម G77 អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និងមេដឹកនាំនៃអង្គការអន្តរជាតិជាច្រើន។
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាសំខាន់
ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖
ប្រសិនបើគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 គឺជាវ៉ាក់សាំង នោះ “វ៉ាក់សាំង” ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺជាវិទ្យាសាស្ត្រ
បច្ចេកវិទ្យានិងអ៊ីដ្រូសែនបៃតង; "វ៉ាក់សាំង"
សម្រាប់បញ្ហាសកលគឺ កិច្ចសហប្រតិបត្តិការ សាមគ្គីភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា
និងនវានុវត្តន៍។
ឧបនាយករដ្ឋមន្ត្រីបានស្នើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនសម្រាប់ក្រុម G77
និងចិន ដែលក្នុងនោះតម្រូវការបន្ទាន់គឺជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ;
ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស
លើកកម្ពស់សមត្ថភាពច្នៃប្រឌិត។
នៅថ្ងៃទី
១៦ កញ្ញានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha មានជំនួបពិភាក្សា
ជាមួយប្រធានគណៈប្រតិភូមកពីឡាវ កម្ពុជា ចិន ម៉ុងហ្គោលី វេណេហ្ស៊ុយអេឡា យេម៉ែន
និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ តាមរយៈការផ្លាស់ប្តូរ
បណ្តាប្រទេសនានាបានវាយតម្លៃថា
វៀតណាមជាគំរូជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩
សម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕