• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ចូលរួមមហាសន្និបាតសមាគមគណនេយ្យនិងសវនកម្ម វៀតណាម


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue (រូបថត៖ VGP/Thành Chung)
 

ឧបនាយក​រដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសាទរ រាល់ការរួម​វិភាគ​ទាន​របស់​សមាគម​ចំពោះ​បុព្វហេតុគ​ណនេយ្យនិងសវនកម្មរដ្ឋក្នុងរយៈ​ពេ​ល ២៥ ឆ្នាំកន្លងទៅ។

នា​ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ សមាគមន៍​គណនេយ្យ​និង​សវនកម្ម​វៀត​ណាម បាន​រៀប​ចំ​មហាសន្និបាតលើកទី ៦ អាណត្តិ (២០១៩- ២០២៤) រំលឹកខួបលើកទី ២៥ ទិវាបង្កើតសមាគមន៍ និង ទទួល​គ្រឿង ​ឥស្សរិយសពលកម្មថ្នាក់លេខមួយ។
 
អញ្ជើញថ្លែង​នៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអបអរសាទរ រាល់ការរួម​វិភាគ​ទាន​របស់សមាគមចំពោះបុព្វហេតុគណនេយ្យនិងសវនកម្មរដ្ឋក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ។ ព្រមទាំង​ស្នើថា ក្នុងអាណត្តិថ្មីនោះ សមាគមគប្បីបំពេញល្អនូវភារកិច្ចពង្រឹង និងពង្រីកសមាជិត បន្ត​លើក​កម្ពស់​​សមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់សមាគម ព្រមទាំងរួមសហការ និងចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​អង្គការ​ការងារអន្តរជាតិ និងតំ​បន់ ដើម្បីកសាង​សមាគមឲ្យ​ក្លាយទៅ​ជាអង្គការ​ការងារ​ដ៏ខ្លាំង​ក្លារបស់​សហព័ន្ធ​គណនេយ្យ​អន្តរជាតិ និងសហព័ន្ធគណនេយ្យនៃបណ្ដាប្រទេសក្នុងតំប​ន់។ ​លោក Vuong Dinh Hue បាន​សង្កត់ធ្ងន់​ថា៖
 
“តាមរយៈសកម្មភាពការងារ  អ្នកជំនាញខាងគណនេយ្យ និង សវនកម្ម​វៀតណាម​ចាំបាច់​ត្រូវលើក​កម្ពស់​ភារកិច្ច​ រួមវិភាគទានទាំងកម្លាំងកាយចិត្ត ដើម្បីសុក្រឹតរបៀបរបបសេដ្ឋកិច្ច និងសុក្រឹត​រាល់ប​ទ​បញ្ញត្តិ​គតិយុត្តិ​។ ហើយតាមនោះ រួមចំណេកកែល​ម្អបរិយាកាសវិនិយោគ ធ្វើអាជីវ​កម្ម លើកកម្ពស់​គុណភាព​គ្រប់គ្រង​ជាតិ និ​ងគ្រប់គ្រងសហគ្រាស ក៏ដូចជាប្រយុទ្ធប្រឆាំងអំពើពុករលួយ​ប្រកបដោយប្រសិទ្ធភាពផងដែរ”៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top