• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល



ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល

នាថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត​ណាម​ លោក​Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali  មក​សម្ដែង​ការគួរសម​ ក្នុងឱកាសមកវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់អង្គការសហ​ប្រជាជាតិតំបន់ អាស៊ី-អឺរ៉ុបស្ដីអំពីការបង្កលក្ខណះងាយស្រួលក្នុងការ​ដឹកជញ្ជូនឆ្លងកាត់​ ពាណិជ្ជកម្ម និងអនុវត្តរបៀបវារៈ​ ២០៣០ ដើម្បីអភិវឌ្ឍន៍ចីរភាព (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩មិនាឆ្នាំ២០១៧នៅទីក្រុងហាណូយ)។ នៅក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើអោយភាគីទាំងពីរត្រូវជំរុញថែមទៀតកិច្ចសហប្រតិបត្តិ​ការ​ក្នុងវិស័យដែលភាគីទាំងពីរមានសក្ដានុភាព។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយនេប៉ាល់បង្កលក្ខណៈងាយស្រួល​​សំរាប់សហគ្រាសវៀតណាម ស្វែងរកឱកាស​វិនិយោគនៅនេប៉ាល់ ក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធនិងទូរគមនាគមន៍។

រីឯ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេប៉ាល់ លោក Romi Gauchan Thakali បាន​អោយដឹងថា៖ នេប៉ាលគោរពនិងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាពជាមួយ​វៀតណាម ហើយមានគោលបំណងថា៖ភាគីទាំងពីរ​សកម្ម​ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកបទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top