• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នក​ជំនាញចិន៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជម្រុញទំនាក់ទំនងវៀតណាម-ចិនឡើងកំពស់ថ្មី

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម (To Lam) និងភរិយាទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែសីហា លោក Ling Dequan អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវបញ្ហាអន្តរជាតិចិន, អ្នកស្រាវជ្រាវអំពីវៀតណាម អតីតប្រមុខទីភ្នាក់ងារព័ត៌មានស៊ីនហួប្រចាំទីក្រុងហាណូយបានចាត់ទុកថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជ្រើសរើសប្រទេសចិន ជាប្រទេសដំបូងគេដែលអញ្ជើញទៅបំពេញទស្សនកិច្ច បន្ទាប់ពីបានជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺ ជា ក្តីរំពឹងទុកផងនិងពោរពេញដោយក្តីសង្ឃឹម ផង។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (រូបថត៖ Tri Dung/TTXVN)

លោក Ling Dequan សង្ឃឹមថា ជំនួបរវាងថ្នាក់ដឹកនាំបក្ស រដ្ឋទាំងពីរ វៀតណាមនិងចិន ក្នុងដំណើរទស្សនកិច្ចនឹងសម្រេចបានលទ្ធផលថ្មីសំខាន់ និងមានការបោះជំហានថ្មីយ៉ាងរឹងមាំ និងធ្វើឲ្យស៊ីជម្រៅថែមទៀត ការកសាងសហគមន៍ចែករំលែកអនាគត មានអត្ថន័យយុទ្ធសាស្ត្រ។ អ្នកជំនាញចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ “រួមគ្នាដើរលើមាគ៌ានៃទំនើប ភាវូបនីយកម្មសង្គមនិយមជាមួយនឹងចរិតលក្ខណៈដោយឡែករបស់ខ្លួន ហើយនឹងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៃតំបន់ និងពិភពលោក” ហើយតាមរយៈដំណើរទស្សនកិច្ចនេះ ចិននិងវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធថែមទៀត ក្នុងដំណើរថ្មីនៃការកសាងសហគម ន៍ ចែករំលែកអនាគតរួម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ និងជម្រុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ឈានដល់កម្ពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ៖ តភ្ជាប់បេះដូងរាប់លាន

“ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ”៖ តភ្ជាប់បេះដូងរាប់លាន

កម្មវិធីសិល្បៈពិសេស “ពណ៌ចម្រុះវៀតណាម៖ វប្បធម៌បំភ្លឺផ្លូវ - ទឹកដីរួមចង្វាក់តែមួយ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា) នៅកីឡដ្ឋានជាតិមីឌិញ (My Dinh) ទីក្រុងហាណូយ ដោយបានទាក់ទាញទស្សនិកជនចូលរួមទស្សនាផ្ទាល់ប្រមាណ ៥០.០០០ នាក់។

Top