• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញរុស្ស៊ីបញ្ជាក់ពីតួនាទីកំពូលនៃច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

កោះ Sinh Ton (រូបថត៖ TTXVN)
 

នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គេហទំព័រព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការអន្តរជាតិនៃសហព័ន្ធរុស្ស៊ី (RIAC) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “រយៈពេល ៥ ឆ្នាំនៃសេចក្តីសម្រេចរបស់សាលាក្តីអាជ្ញាកណ្តាលស្តីពីសមុទ្រខាងកើត៖ ចំណុចប្រសព្វនៃភូមិសាស្ត្រនយោបាយនិងច្បាប់អន្តរជាតិ” របស់បណ្ឌិត Alexander Korolev និងបណ្ឌិត Irina Strelnikova នៃវិទ្យាល័យសេដ្ឋកិច្ច (រុស្ស៊ី) ដែលបញ្ជាក់ថាសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុង ឡាអេ (ហូល្លង់) កាលពីខែកក្កដាឆ្នាំ ២០១៦ បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ជម្លោះទឹកដីនៅសមុទ្រខាងកើត និងច្បាប់អន្តរជាតិមានតួនាទីកំពូលក្នុងការដោះស្រាយជម្លោះទាំងនេះ។

អត្ថបទរបស់អ្នកនិពន្ធបានអះអាងថា អំណះអំណាងដែលចិនប្រើប្រាស់មិនត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបទប្បញ្ញត្តិនៃច្បាប់អន្ដរជាតិ ហើយដូច្នេះមិនអាចចាត់ទុកថាជាយុត្តិកម្មនៃការមិនអនុវត្តន៍ សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលឡើយ។ អ្នកនិពន្ធបានសង្កត់ធ្ងន់លើតួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះរបស់រវាងភាគីនានានៅសមុទ្រខាងកើត ដោយអះអាងថា UNCLOS មានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ សម្រាប់ប្រទេសហត្ថលេខីទាំងអស់ ក៏ដូចជាតួនាទីជាអាជ្ញាកណ្តាលដែលសាលាក្តីអាជ្ញាកណ្តាលបានដាក់ចេញកាលពី ៥ ឆ្នាំមុន។ អ្នកប្រាជ្ញរុស្ស៊ីក៏បានវាយតម្លៃខ្ពស់ផងដែរថា បណ្តាប្រទេសអាស៊ានកំពុងពិភាក្សាគ្នាយ៉ាងសកម្មអំពីភាពចាំបាច់ត្រូវជំនួសសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ ២០០២ ដែលហួសសម័យ ដោយក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលជាឧបករណ៍មានលក្ខណៈចាប់បង្ខំខាងច្បាប់ ដើម្បីដើរតួនាទីជាមូលដ្ឋានក្នុងការគ្រប់គ្រងជម្លោះនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top