• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ

វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយមនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ; គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្ត ជាមួយប្រទេសទាំងអស់នៅលើពិភពលោកនិងជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ថ្លែងក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)


គេហទំព័រកិច្ចការបរទេស “The Diplomatic Society” នៃប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ១៦ ខែសីហាបានចុះផ្សាយអត្ថបទរបស់ស្ថាបនិកគេហទំព័រនិងជានិពន្ធនាយកគេហទំព័រ Kirtan Bhana បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមនិងឥណ្ឌាស្តីពីសន្តិសុខដែនសមុទ្រ ដែលក្នុងនោះបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺជាមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្រ ហើយនាពេលខាងមុខនេះ សហគមន៍អន្តរជាតិអាចបង្កើតដំណើរការសហប្រតិបត្តិការសន្តិសុខនាវាចរណ៍សកល សម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ សម្របសម្រួលសកម្មភាពនិងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាប្រឈមសកលរួម។

យោងតាមអ្នកនិពន្ធអត្ថបទ នៅក្នុងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាបើកទូលាយជាន់ខ្ពស់លើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការពង្រឹងសន្តិសុខដែនសមុទ្រដែលបានធ្វើឡើងតាមអ៊ីនធឺរណែតនៅថ្ងៃទី ៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយមនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ; គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្ត ជាមួយប្រទេសទាំងអស់នៅលើពិភពលោកនិងជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច សហការជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខដែនសមុទ្រ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិភាព ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top