ព័ត៌មាន
អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ) ជួបសម្ដែងការគួរសមជាមួយអគ្គទេសា ភិបាលអូស្ត្រាលីលោក Peter Cosgrove
នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញលោក Nguyen Thanh Phong បានជួបសម្ដែងការគួរសមជាមួយអគ្គទេសា ភិបាលអូស្ត្រាលីលោក Peter Cosgrove។
ក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសម្ដែងក្ដីសប្បយរីករាយ ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអូស្ត្រាលី ពិសេសគឺក្នុងកាលៈទេសៈ ដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី២០ ទិវាបង្កើតទំនាក់ទំនងការពារជាតិ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញមានគោលបំណងថា ក្នុងតួនាទីរបស់ខ្លួនគឺអគ្គទេសាភិបាលអូស្ត្រាលីបន្តគាំទ្រវៀតណាម ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។
អគ្គទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove បានវាយតំលៃថា ទីក្រុងហូជីមិញជាទីក្រុងស្វាហាប់មួយ អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅលើពិភពលោក ហើយអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម