ព័ត៌មាន

អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ


 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ) ជួបសម្ដែងការគួរសមជាមួយអគ្គទេសា ភិបាលអូស្ត្រាលីលោក Peter Cosgrove

នាព្រឹកថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ​២០១៨​ប្រធានគណៈកម្មាធិការប្រជា​ជន ទីក្រុងហូជីមិញលោក Ngu​yen Thanh Phong បានជួបសម្ដែង​ការគួរសមជាមួយអគ្គ​ទេសា ភិបាលអូស្ត្រាលីលោក Pe​ter Cosgrove។ 

ក្នុង​ជំនួបនេះ លោក Nguye​n Thanh Phong បានសម្ដែងក្ដីសប្បយរីករាយ​ ចំពោះការ​អភិវឌ្ឍ​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិ​ការរវាង​វៀត​ណាម និងអូស្ត្រាលី ពិសេសគឺក្នុ​ងកាលៈទេសៈ ដែលប្រទេសទាំងពីររំលឹក​ខួបលើក​ទី៤៥ ទិ​វាបង្កើតទំនាក់ទំនងការទូតនិងខួបលើ​កទី២០ ទិវាបង្កើតទំនាក់ទំ​នងការ​ពារជាតិ។ ប្រធាន​គណៈកម្មាធិការ​ប្រជាជនទី​ក្រុង​ហូជីមិញមានគោលបំណងថា​ ក្នុងតួនាទី​របស់​ខ្លួន​គឺអគ្គទេសាភិបាល​អូស្ត្រាលី​បន្តគាំទ្រ​វៀត​ណាម ក្នុងបុព្វហេតុផ្លាស់ប្ដូរ​ថ្មី ធ្វើសមាហរណកម្មអន្តរជាតិ​និងអភិ​វឌ្ឍន៍​ប្រទេសជាតិ។

អគ្គទេសាភិបាល​អូស្ត្រាលីលោក Peter Cos​grove បានវាយតំលៃថា ទីក្រុងហូជីមិ​ញជាទីក្រុងស្វាហាប់មួយ អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ចនៅ​លើពិភពលោក ហើយអូស្ត្រាលី​យកចិត្តទុកដាក់យ៉ាងខ្លាំង ​ដល់ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​សហប្រតិបតិ្តការ​ជាមួយទីក្រុងហូជីមិញ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 


top