• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រព្រឹត្តរបស់ចិននៅសមុទ្រខាងកើត

កាលពីចុងសប្តាហ៍មុន អូស្រ្តាលីបានផ្ញើកំណត់ទូតមួយ ទៅកាន់អង្គការសហប្រជាជាតិ ដែលក្នុងនោះបានបដិសេធទាំងស្រុងរាល់ការទាមទាររបស់ចិននៅក្នុងសមុទ្រខាងកើត។ កំណត់ទូតរបស់អូស្រ្តាលីបានបញ្ជាក់ថា អនុសញ្ញានៃអង្គការសហប្រជាជាតិ (UNCLOS) ជា
មូលដ្ឋានសម្រាប់ដោះស្រាយជម្លោះ ដែនសមុទ្រ។

លោកសាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិត្យសភាការពារជាតិ សាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី


អនុសញ្ញានេះ ក៏បានច្រានចោលរាល់ការទាមទាររបស់ចិន រួមមានការទាមទារផ្អែកលើសិទ្ធិជាប្រវត្តិសាស្ត្រ ការទាមទារលើកោះ Four Sha រួមទាំងការទាមទារ អំពីប្រជុំកោះ Truong Sa និង Hoang Sa ផងដែរ។  ទន្ទឹមជាមួយគ្នានេះ កំណត់ ទូតនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា មិនទទួលយកកោះសិប្បនិម្មិតដែលមានបទបញ្ញត្តិជាកោះមួយ ហើយស្នើឱ្យចិនគោរពតាមសាលក្រមរបស់តុលាការអាជ្ញាកណ្តាល អំពីសមុទ្រខាងកើត ឆ្នាំ ២០១៦ ផងដែរ។

អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នក យកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម លោកសាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិត្យសភាការពារជាតិ សាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលីបាននិយាយថា៖ ទី ១ អូស្រ្តាលីមានការព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែសម្រាប់សកម្មភាពសម្លុតបំភិតបំភ័យនិងគំរាមកំហែងលើបណ្តាប្រទេសតូចៗ នៅតំបន់អាស៊ីអាគ្នេយ៍ជុំវិញតំបន់សមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំងមានការព្រួយបារម្ភដោយសារការអភិវឌ្ឍសមត្ថ ភាពការពារជាតិរបស់ចិននៅក្នុងតំបន់នេះ ដែលអាចនឹងគំរាមកំហែងដល់អូស្ត្រាលីផងដែរ។ ទីពីរគឺការផ្លាស់ប្តូរទស្សនៈរបស់សហរដ្ឋអាមេរិក។ ហើយអូស្ត្រាលីគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។ ក្នុងសប្តាហ៍នេះ ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី។ ហេតុដូច្នេះ អូស្រ្តាលីបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនដើម្បីមានទស្សនៈរួមជាមួយសហរដ្ឋអាមេរិក។ សរុបសេចក្តីទៅ ដោយសារ តែចិនគឃ្លើនពេក  ហើយសហរដ្ឋអាមេរិកបានផ្លាស់ប្តូរទស្សនៈ បានជាអូស្រ្តាលីក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសមុទ្រខាងកើតផងដែរ។ លោក Carl Thayer បានលើកឡើងថា វៀតណាមគួរតែបន្តការតស៊ូ ដើម្បីដណ្តើមឡើងវិញអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

សរសៃឈាមឌីជីថល និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

“សរសៃឈាមឌីជីថល” និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

ថ្ងៃទី១៧ ខែឧសភានេះ គឺជាទិវាទូរគមនាគមន៍ និងសង្គមព័ត៌មានពិភពលោក។ ដើម្បីរំលឹកដល់ថ្ងៃនេះ ឆ្នាំនេះ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានជ្រើសរើសប្រធានបទ “សរសៃឈាមឌីជីថល – បង្កើនភាពធន់ក្នុងពិភពលោកដែលមានការតភ្ជាប់”។

Top