• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍

នាថ្ងៃទី ៤ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF) ២០២៣ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ីលើកទី ២ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី Sandiaga Salahuddin Uno និង អនុរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី Vladimir Ilyichev។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ីលើកទី២ ។ (រូបភាព៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្នរវាងអាស៊ាន និងរុស្ស៊ី ក្រោមផែនការការងារទេសចរណ៍អាស៊ាន-រុស្ស៊ី ដំណាក់កាល ២០២២-២០២៤; ស្វាគមន៍ចំពោះសកម្មភាពដែលបានកំណត់នៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានដែលបានអនុម័តនាពេលថ្មីៗនេះ។ កិច្ចប្រជុំបានពិភាក្សាអំពីវិធានការបង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្តកម្មវិធី និងសកម្មភាពនានាក្រោមផែនការការងារទេសចរណ៍អាស៊ាន-រុស្សី ដំណាក់កាលឆ្នាំ ២០២២-២០២៤ ដោយផ្តោតកាន់តែខ្លាំងលើការធានាសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាសម្រួលដល់ចលនាលំហូរទេសចររវាងរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top