• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាន-ចិន ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព

អង្គវេទិកាបានពិភាក្សាលើប្រធានបទដូចជា៖ ការផ្ទេរប្រគល់បច្ចេកវិទ្យាបៃតង ការអភិវឌ្ឍ ទីក្រុងទេសចរណ៍ និងបទពិសោធន៍ក្នុងការកសាងមណ្ឌលណែនាំនវានុវត្តន៍ជាតិស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

វេទិកាអន្តរជាតិសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិនឆ្នាំ ២០២៣ ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍប្រកបដោយចីរភាពបានបិទបញ្ចប់កាលពីម្សិលមិញ (ថ្ងៃទី ១៦ កក្កដា) នៅទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិន។

ដោយប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ អង្គវេទិកាបានពិភាក្សាលើប្រធានបទដូចជា៖ ការផ្ទេរប្រគល់បច្ចេកវិទ្យាបៃតង ការអភិវឌ្ឍ ទីក្រុងទេសចរណ៍ និងបទពិសោធន៍ក្នុងការកសាងមណ្ឌលណែនាំនវានុវត្តន៍ជាតិស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោក James George តំណាងរងអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅចិនបានមានប្រសាសន៍ថា វេទិការគឺជាការរំលឹកដ៏ខ្លាំងក្លាអំពីតម្រូវការចាំបាច់ត្រូវប្រកាន់ខ្ជាប់ផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាព អភិរក្សធនធានធម្មជាតិ។ លោកបានអះអាងថា ទំនាក់ទំនងភាពជាដៃគូយូរអង្វែង និងរស់រវើករវាងអាស៊ាន និងចិន គឺជាសក្ខីភាពសម្រាប់កម្លាំងពលំនៃកិច្ចសហប្រតិបត្តិការតំបន់ ហើយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកមហិច្ឆតារួមនៃ SDGs ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

វៀតណាម - អាល់ហ្សេរីលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្នុងរដ្ឋធានី Algiers នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb។

Top