• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានអំពាវនាវឱ្យភាគីនានាអត់ធ្មត់ទាក់ទងទៅនឹងបញ្ហាសមុទ្រខាងកើត


អាស៊ានអំពាវនាវឱ្យភាគីនានាអត់ធ្មត់ទាក់ទងទៅនឹងបញ្ហាសមុទ្រខាងកើត 

នាយប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៧ នៅគេហទំព័រផ្លូវកាអាស៊ាន ២០១៧ របស់ហ្វីលីពីនបានចុះផ្សាយសេចក្តីថ្លែងការណ៍រួមនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥០។ សេចក្តីថ្លែងការណ៍នេះបានពិនិត្យឡើងវិញ វាយតម្លៃនិងដាក់ចេញនូវទិសដៅជាក់ស្ដែងដើម្បីដំណើការចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងផែនការមេស្ដីពីនយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ ស្ដីពីទំនាក់ទំនងកិច្ចការបរទេស អាស៊ានបានអះ​អាង​នូវការសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនានា ហើយអះអាងជាថ្មីនូវការរក្សាតួនាទីជាមជ្ឈមណ្ឌលនិងសាមគ្គីភាពរបស់អាស៊ាន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះក៏មានសេចក្ដីប្រកាសរវាងអាស៊ានជាមួយប្រទេសដៃគូនីមួយៗផងដែរ។

ស្ដីពីបណ្ដាបញ្ហាអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត សេចក្តីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីអាស៊ានមួយចំនួនបានសម្ដែងការព្រួយបារម្ភស្ដីពីបញ្ហាកែប្រែដីនិងសកម្មភាពនានានៅតំបន់អាចធ្វើឲ្យសំណឹកទំនុកទុកចិត្ត បង្កើនភាពតានតឹងនិងបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍ក៏​បាន​អះអាចជាថ្មីនូវសារៈសំខាន់ក្នុងការរក្សានិងពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ បណ្ដាប្រទេសបានអះអាងជាថ្មីនូវការបង្កើនការកសាងទំនុកទុកចិត្ត អត់ធ្មត់ បញ្ចៀសសកម្មភាពអាចធ្វើឲ្យសភាពការមានភាពស្មុគស្មាញថែមទៀត ប្រដេញជាប់ដំណោះស្រាយដោយសន្តិវិធី​ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងសេចក្តីថ្លែងការណ៍រួម បណ្ដាប្រទេសអាស៊ានក៏បានលើកឡើងបញ្ហាទប់ទល់នឹងការគំរាមកំហែងនៃភេរវកម្មនិងលទ្ធិជ្រុលនិយ បម្រែ​បម្រួលនៅឧបទ្វីបកូរ៉េ និងស្ថានភាពមជ្ឈឹបូព៌ា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top