• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានប្រកាសរបាយការណ៍ស្តីពីសមាហរណកម្មសេដ្ឋកិច្ចរបស់ប្លុកក្នុងឆ្នាំ២០១៩

នា​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋានអាស៊ានបានប្រកាសរបាយការណ៍សង្ខេបស្ដីពី សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន (AEIB) និងរបាយការណ៍សមាហរណកម្មអាស៊ាន (AIR) ឆ្នាំ ២០១៩ មុនពេល​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​អាស៊ាន​ លើកទី ៣៥ និងកិច្ចប្រជុំជាន់ខ្ពស់ពាក់ព័ន្ធនានា ។
 
ទាក់ទង​នឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEIB) នោះ របាយការណ៍នេះ បាន​សង្កត់​ធ្ងន់​លើ​វឌ្ឍនភា​ព​និង​សមិទ្ធិ​ផលសំខាន់ៗ របស់សហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០១៨ និងឧទ្ទេស​នាម​ជាទូទៅ​អំពី​យថា​ទស្សន៍​សេដ្ឋកិច្ច​តំបន់ ធ្វើបច្ចុប្បន្នភាពនៃការកសាងសហគមន៍អាស៊ាន ក៏ដូចជា តួរលេខស្ថិតិថ្មី​បំផុត​របស់​អាស៊ាន​ផង​ដែរ​។
 
ក្នុងពេល​នោះ របាយការណ៍សមាហរណកម្មអាស៊ាន (AIR) ឆ្នាំ ២០១៩ ផ្តល់នូវការ​វាយ​តម្លៃ​ដ៏ទូលំ​ទូលាយ​នៃវឌ្ឍន​ភាព​និង​សមិទ្ធិផលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ចាប់តាំងពីពេលអនុវត្តន៍ផែនការលំអិតនៃ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ឆ្នាំ​២០២៥ (AEC) ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top