• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ាននិង EUជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការ ប្រឆាំងនឹងជំងឺឆ្លង Covid-19

ប្រទេសអាស៊ាននិង EU ទាំងអស់បានអះអាងនូវចំណងសាមគ្គីភាព ដោយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការងារបង្ការ ទប់ស្កាត់ជំងឺ ព្រមទាំងខិតខំប្រឹងប្រែងរក្សាការដោះដូរពាណិជ្ជកម្មវិនិយោគ ក៏ដូចជាគិតដល់វិធានការក្នុងរយៈពេលយូរអង្វែងដើម្បីស្ដារសេដ្ឋកិច្ចឡើង វិញផងដែរ។
 

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំអនឡាញ (រូបថត៖ VGP)


នាថ្ងៃទី២០មីនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ បាន អញ្ជើញចូលរួមកិច្ចប្រជុំអនឡាញថ្នាក់រដ្ឋមន្រ្តីរវាងអាស៊ាននិង EU ស្ដីពីកិច្ច សហប្រតិបតិ្តការបង្ការប្រឆាំងនឹងជំងឺ Covid-19។

ប្រទេសអាស៊ាននិង EU ទាំងអស់បានអះអាងនូវចំណងសាមគ្គីភាព ដោយជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការងារបង្ការ ទប់ស្កាត់ជំងឺ ព្រមទាំងខិតខំប្រឹងប្រែងរក្សាការដោះដូរពាណិជ្ជកម្មវិនិយោគ ក៏ដូចជាគិតដល់វិធានការក្នុងរយៈពេលយូរអង្វែងដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជម្រាបអំពីការខិតខំប្រឹងប្រែងទប់ទល់ដោយម្ចាស់ការនិងទាន់ពេលវេលារបស់អាស៊ាននៅពេលជំងឺផ្ទុះឡើង តាមស្មារតី “ផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” របស់អាស៊ាន ក្នុងឆ្នាំ២០២០។ លោក Pham Binh Minh បានស្នើឲ្យ EU ជួយឧបត្ថម្ភខាង បច្ចេកទេស សហប្រតិបតិ្តការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងការគ្រប់គ្រងនិងព្យាបាលសម្រាប់ករណីឆ្លងជំងឺ យកចិត្តទុកដាក់ ធានាផលប្រយោជន៍និងការ ប្រព្រឹត្តដោយសមភាពចំពោះពលរដ្ឋអាស៊ាននៅ EU ក៏ដូចជាសហការបន្ធូរបន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមបង្កឡើងដោយជំងឺរាតត្បាតផងដែរ ។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមនឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយបណ្ដាប្រទេសអាស៊ាន ដៃគូរបស់អាស៊ាន អង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ សំដៅរុញថយក្រោយជំងឺរាតត្បាត ធានាជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណរបស់ប្រជាជនក៏ដូចជាការអភិវឌ្ឍដោយស្ថិរភាពនៃប្រទេសនីមួយៗផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top