• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាស៊ានគឺជាតំបន់ទាក់ទាញបំផុតសម្រាប់ការវិនិយោគពីបរទេស

ក្នុងឆ្នាំ ២០២២ ទុនវិនិយោគរបស់ពិភពលោកចំនួន ១៧ % ត្រូវបានវិនិយោគនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោកប្រធានាធិបតី Jokowi និងគណៈប្រតិភូបានវាយគងដើម្បីចាប់ផ្តើមឆ្នាំប្រធានអាស៊ានឥណ្ឌូនេស៊ី។ រូបថត៖ TTXVN

អាស៊ានគឺជាតំបន់ទាក់ទាញបំផុតសម្រាប់ការវិនិយោគពីបរទេស។ នេះជាការអះអាងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នាថ្ងៃទី១ កញ្ញា ក្នុងពិធីបើកកិច្ចប្រជុំកំពូលវិនិយោគ និងពាណិជ្ជកម្មអាស៊ាន (ABIS) ឆ្នាំ ២០២៣នៅរដ្ឋធានីហ្សាការតា។

ក្នុងឆ្នាំ ២០២២ ទុនវិនិយោគរបស់ពិភពលោកចំនួន ១៧ % ត្រូវបានវិនិយោគនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់អាស៊ានក្នុងឆ្នាំ ២០២៤ គ្រោងនឹងមានកម្រិតខ្ពស់បំផុតនៅលើពិភពលោក ពោលគឺសម្រេចបាន ៤,៥% ។ លោកប្រធានាធិបតី Joko Widodo បានសង្កត់ធ្ងន់ថា អាស៊ានបញ្ជាក់ថាខ្លួនគឺជាតំបន់សន្តិសភាព ស្ថិរភាព និងអភិវឌ្ឍន៍វិបុលភាព ព្រមទាំងបានឲ្យដឹងថាប្រជាជនចំនួន ៦៥% ក្នុងតំបន់មានសក្តានុពលក្លាយទៅជាវណ្ណៈកណ្តាលនាឆ្នាំ ២០៣០។ លោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏សង្ឃឹមថា ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ( ABAC) នឹងដើរតួនាទីដ៏ធំជាង ក្នុងការកសាង និងអនុវត្តន៍រាល់យុទ្ធសាស្ត្រសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានា។

ABIS ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី ក្នុងតួនាទីជាប្រធាន ABAC ឆ្នាំ ២០២៣។នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការទាំងពីរដ៏សំខាន់ៗនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

Top