• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនិងវៀតណាម ចាប់ផ្តើមគម្រោងថ្មី សំដៅ​កាត់បន្ថយការបំពុលបរិស្ថាន

នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាម តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រួមជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថានបានបើកដំណើរការគម្រោង៖ “កាត់បន្ថយការបំពុល” ដែលត្រូវបានឧបត្ថម្ភថវិកាដោយ USAID ។
  ចាប់ផ្តើមគម្រោងកាត់បន្ថយការបំពុល។ (រូបថត៖ VOV)  

គម្រោងនេះត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំជាមួយនឹងថវិកាតាមការគ្រោងទុកមានចំនួន ១១,៣ លានដុល្លារ។ គម្រោងនេះនឹងដោះស្រាយប្រភពនៃការបំពុលបរិស្ថានជាច្រើន និងតភ្ជាប់ដៃគូផ្សេងៗគ្នាដើម្បីសហប្រតិបត្តិការ រួមគ្នាកាត់បន្ថយការបំពុលនៅវៀតណាម។

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោកស្រី Aler Grubbs នាយកទីភ្នាក់ងារ USAID វៀតណាមបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការគម្រោងកាត់បន្ថយការបំពុលនេះ នឹងលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពកាត់បន្ថយការបំពុលបរិស្ថាន និងគាំទ្រវៀតណាមឱ្យសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ៖ ការរៀបចំផែនការផ្លូវដែកទីក្រុងមានចក្ខុវិស័យជាង ១០០ ឆ្នាំ

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ៖ ការរៀបចំផែនការផ្លូវដែកទីក្រុងមានចក្ខុវិស័យជាង ១០០ ឆ្នាំ

នាព្រឹកថ្ងៃ ២២ ខែកុម្ភៈ (ចំនឹងថ្ងៃទី ៦ នៃបុណ្យតេត) នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន សាងសង់គម្រោងផ្លូវដែកទីក្រុងលេខ ៣ ញ៉ុង – ស្ថានីយ៍ហាណូយ និងអញ្ជើញជួបធ្វើការជាមួយក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញគម្រោងនេះ និងគម្រោងផ្លូវដែកទីក្រុងផ្សេងទៀត។

Top