• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាមេរិកនិងចិនខិតជិតមកដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ


 ប្រធានាធិបតីអាមេរិក លោក Donald Trump  និងប្រធានរដ្ឋចិន លោក Xi Jingpin 
 

 នាថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៩ យោងតាមប្រភពព័ត៌មាននៅអាមេរិកបានឲ្យដឹងថា ប្រទេស​នេះមាន​លទ្ធភា​ព​នឹង​លុបចោល​ពន្ធដារភាគ​ច្រើន ឬទាំងស្រុង​លើទំនិញ​របស់​ចិន​ដែល​បាន​ចាត់ទុក​ថានេះគឺ​ជាផ្នែក​មួយនៃ​កិច្ចព្រម​ព្រៀងពា​ណិជ្ជកម្មរវាងប្រទេស​ ទាំងពីរដែលមានខឿនសេដ្ឋកិច្ចធំបំផុត​នៅលើពិភព​នេះ។
 
នៅក្នុង​កិច្ចចរចានាពេលថ្មីៗនេះជាមួយសហរដ្ឋអាមេរិក ទីក្រុងប៉េ​កាំង​បាន​បង្ហាញ​នូវ​ទស្សនៈ​ច្បាស់​លាស់​ទៅ​កាន់​​​ទីក្រុង​វ៉ាស៊ីងតោនថា ភាពចាំ​បាច់ដើម្បី​ឈានដល់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ​នោះ ​គឺ​អាមេរិ​ក​ត្រូវបញ្ឈប់ការដំឡើងពន្ធលើទំនិញ ដែ​លមានទឹកប្រាក់ចំនួន ២​០០ ពាន់លានដុល្លារអាមេ     រិករបស់​ប្រទេស​ចិន។ មុននេះ កាសែត Wall Street Journal បានវាយតម្លៃថានាបច្ចុប្បន្ន អាមេរិក​និង​ចិន​ស្ទើរ​តែខិត​ជិត​​ដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។ ជាក់ស្តែង ចិនបានកាត់បន្ថយពន្ធ ឬបន្ធូរ​ស្រាល​ការ​​ដាក់​កំហិតចំពោះកសិផល សារធាតុគីមី រថយន្ត និងផលិតផលផ្សេងៗទៀតរបស់អាមេរិកផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត ប្រទេសចិនបានសន្យាថានឹង ​      ពន្លឿន​ការលុប​ចោលនូវ​ដែនកំណត់​នៃការធ្វើ​ជាម្ចាស់កម្ម​សិទ្ធិ​បរទេស​លើគម្រោងរថយន្ត ព្រ​មទាំងកាត់បន្ថយពន្ធលើការ​នាំចូលរថយន្ត​ឱ្យទាប​ជាង​អត្រា​ពន្ធ​ ១៥% ដូច​នាពេលបច្ចុប្ប​ន្នផងដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top