• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រស៊ីជម្រៅរវាង វៀតណាម និងជប៉ុន


 អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញសរសរលើសៀវភៅអបអរសាទរ ក្នុងឱកាស ព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យ (រូបថត៖ TTXVN)
 

 វៀតណាមគោរព និងមានគោលបំណ​ងចង់​រួមជា​មួយ​ជប៉ុន​អភិវឌ្ឍន៍​ថែមទៀត​នូវទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ស៊ីជម្រៅរវាង​វៀត​ណាម និងជប៉ុន។
 
នាថ្ងៃទី ៦ ខែឧសភា ​ឆ្នាំ២០១៩ តាងនាម​រដ្ឋនិងប្រជាជនវៀតណាម អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានទៅកាន់ ស្ថានទូតជប៉ុន​ប្រចាំនៅទីក្រុងហាណូយ អញ្ជើញសរសរលើសៀវភៅអបអរសាទរ ក្នុង​ឱកាស​ ព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យសម្បត្តិ។ សរសរលើសៀវភៅអបអរសាទរនេះ អនុប្រ​ធាន​រដ្ឋ​ លោកស្រី Dang Thi Ngoc Thinh ​បានថ្វាយព្រះពរដល់​ព្រះ​ចៅ​អធិរាជ រាជវង្សានុវង្ស និងប្រជាជ​នជប៉ុន ព្រមទាំង​សម្ដែងជំ​នឿជាក់​ថាប្រជាជន​ជប៉ុន​នឹង​ទទួល​បាន​សមិទ្ធ​ផលដ៏ធំធេង​ថែម​ទៀត​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​ប្រទេសជាតិនៃរាជកាលអធិរាជ Reiwa។ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាម​គោរព​ និងមានគោល​បំណងច​ង់​រួម​ជាមួយ​ជប៉ុន​អភិវឌ្ឍន៍​ថែមទៀត​នូវទំនាក់​ទំនង​ភាព​ជាដៃគូយុ​ទ្ធសាស្ត្រ​ស៊ី​ជម្រៅ​រវាង​វៀតណាម និងជប៉ុន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហ​ប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់ និងលើពិភពលោក​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

COP២៨៖ ប្រទេសជាង ១៣០ ប្តេជ្ញាដាក់​បញ្ចូល​ផលិតកម្មស្បៀងអាហារ​ទៅក្នុងផែនការកាត់បន្ថយការបំភាយឧស្ម័ន

កាលពីថ្ងៃទី ១ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨) នៅទីក្រុងឌូបៃ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រទេសចំនួនជាង ១៣០នៅជុំវិញពិភពលោកបានឯកភាពគ្នាក្នុងការរួមបញ្ចូលបញ្ហាស្បៀងអាហារ និងកសិកម្មទៅក្នុងផែនការសកម្មភាពអាកាសធាតុជាតិ។

Top