• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមលោក Nguyen Chi Vinh ទទួលជួបនាយក USAID វៀតណាម


  ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិទទួលជួបនាយកស្ថាប័នអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (USAID) ប្រចាំនៅវៀតណាម លោក Michael Greene 
 

 នារសៀលថ្ងៃ​ទី៧ ខែមីនា ឆ្នាំ​២០១៩ នៅទីស្នាក់កា​រក្រសួងការពារជាតិវៀតណាម ឧ​ត្តមសេនីយ៍​ឯក Nguyen Chi Vinh អនុរដ្ឋ​មន្រ្តីការ​ពារជាតិបានទទួលជួប នាយកស្ថាប័នអភិ​វឌ្ឍអន្តរជាតិសហរដ្ឋអាមេរិក (U​SAID) ប្រចាំ​នៅវៀ​តណាម លោក Michael Greene។
 
​នៅទី​នេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីខ្លឹមសារ ស្នូល​ក្នុង​ដំណើរទស្សន​កិច្ច​នៅវៀត​ណាម​នាពេលខាង​មុខរបស់​គណៈប្រតិភូព្រឹទ្ធសមាជិកអាមេរិក ដឹ​កនាំដោយលោក Patrick Le​ahy។ តាមផែនការ ​ក្នុង​ដំណើរ ទស្សនកិច្ច​នេះ ភា​គីទាំងពីរនឹងប្រកាសជាផ្លូវការអំពីគម្រោងបោសស​ម្អាត បរិស្ថាន​ដែល​ត្រូវ​បំពុល​ដោយជាតិ​គីមី​ពុលពណ៌​លឿង​ទុំ/dioxin នៅព្រលានយន្ត ហោះ​ Bien Hoa ហើយអាមេរិកនឹងផ្ដល់ជំនួ​យចំនួន៥០លា​នដុល្លា​អាមេរិក សម្រាប់​ជនរងគ្រោះ​វៀតណាម ដែលត្រូវរងផលប៉ះពាល់ដោយជាតិគី​មី dioxin នេះ។
 
នៅក្នុង​ជំនួបនេះដែរ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោក Michael Greene ក៏បាន​ពិភាក្សា​លើការ​រៀបចំសិក្ខាសាលាមួយនៅទីក្រុង វ៉ា​ស៊ីនតោន អំពីកិច្ចសហប្រតិបតិ្តការ រវាងប្រទេស​ទាំងពីរក្នុង​ការងារ​ជំនះពុះ​ពារ លើផ​លវិបាកដែលសង្គ្រាមបង្កឡើង សំដៅកៀងគរប្រ​ភពធនធាន​នានា ជា ពិ​សេស​គឺពី​ភាគី​អាមេរិក​ដើម្បីជំនះ​ពុះពារលើផលវិបាកសង្គ្រាម​នៅវៀតណាម ​ទាំងស្រុង ​ផងដែរ៕

 

 តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top