នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបគណៈប្រតិភូសមាជិកាសភាជប៉ុនដឹកនាំដោយសមាជិកាសភាជាន់ទាបលោកស្រី Tsuchiya Shinako ប្រធានគណៈកម្មការដើម្បីការអភិវឌ្ឍរបស់នារីនៃគណៈបក្សប្រជាធិប តេយ្យសេរីភាព (LDP) ជប៉ុន។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបគណៈ ប្រតិភូសមាជិកាសភាជប៉ុន(រូបថត៖ TTXVN)
ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានស្នើឲ្យបណ្ដាសមាជិកាសភាជប៉ុនបន្តគាំទ្រវៀតណាមនិងជប៉ុនក្នុងការកសាង ចេញផ្សាយគោលនយោបាយ ច្បាប់ដ៏សមស្រប ព្រមទាំងបង្កលក្ខណៈងាយស្រួល ដើម្បីសហគមន៍ជនវៀតណាមនៅជប៉ុនរស់នៅដោយស្ថិរភាព រៀនសូត្រនិងធ្វើការប្រកបដោយប្រសិទ្ធភាព រួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ហើយធ្វើជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងវៀត ណាមនិងជប៉ុន។
រីឯខ្លួនវិញ សមាជិកាសភាលោកស្រី Tsuchiya Shinako បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូជប៉ុននឹងទៅត្រួតពិនិត្យការត្រៀមរៀបចំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់វៀតណាមក្នុងវិស័យកសិកម្ម នេសាទនិងសំណង់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម