• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមទទួលជួបជាមួយឯកអគ្គរដ្ឋទូត និង​ភារធារី​ជាស្ត្រី​នៃ​បណ្ដាស្ថាប័នតំណាងការទូតបរទេសប្រចាំនៅវៀតណាម

អនុប្រធានរដ្ឋវៀតណាមទទួលជួបជាមួយឯកអគ្គរដ្ឋទូត និង​ភារធារី​ជាស្ត្រី​នៃ​បណ្ដាស្ថាប័នតំណាងការទូតបរទេសប្រចាំនៅវៀតណាម
អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានស្នើឲ្យបណ្ដាលោកស្រីឯកអគ្គរដ្ឋទូត ភារធារីយកចិត្តទុកដាក់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

អនុប្រធានរដ្ឋវៀតណាមទទួលជួបជាមួយឯកអគ្គរដ្ឋទូត និងភារធារីជាស្ត្រីនៃបណ្ដាស្ថាប័នតំណាងការទូតបរទេសប្រចាំនៅវៀតណាម (រូបថត៖ VNA)


ក្នុងឱកាសទិវានារីវៀតណាម ទី ២០ តុលានោះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលអនុវត្តន៍ដោយឥតងាករេនូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិសភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍; ពហុភាគី ធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស; ធ្វើជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្ត ហើយជាសមាជិកដ៏សកម្ម ប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ; ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មលើគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលជូន បណ្ដាលោកស្រីឯកអគ្គរដ្ឋទូត ភារធារីបំពេញល្អភារកិច្ច ហើយបន្តធ្វើជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាព ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នារវាងវៀតណាម និងបណ្ដាប្រទេសផងដែរ។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានស្នើឲ្យបណ្ដាលោកស្រីឯកអគ្គរដ្ឋទូត ភារធារីយកចិត្តទុកដាក់ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនារយៈពេលខាងមុខ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងដោះដូរពាណិជ្ជកម្មរវាងបណ្ដាប្រទេស ព្រមទាំងជំរុញសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងត្រៀមរៀបចំឲ្យដំណាក់កាលសហប្រតិបត្តិការក្រោយជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top