• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Tri

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានផ្តល់អំណោយជាថវិកាចំនួន ២០០លានដុង ដល់កុមារជួបការលំបាកនៅខេត្ត Quang Tri ផងដែរ។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជននិងយុទ្ធជនពលីនៅបូជនីដ្ឋានយុទ្ធជនពលីជាតិ ផ្លូវលេខ ៩ (រូបថត៖ Thanh Thuy/TTXVN)

នារសៀលថ្ងៃទី ១៥ វិច្ឆិកា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងពិធីរំលឹកខួបលើកទី ៩១ នៃទិវាបង្កើតរណសិរ្សបង្រួបបង្រួមជាតិវៀតណាម (ថ្ងៃនេះជារណសិរ្សមាតុភូមិវៀតណាម) នៅទីរួមខេត្ត Quang Tri, ខេត្ត Quang Tri។

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជូនដំណឹងដល់ប្រជាជនអំពីភារកិច្ចសំខាន់ៗ និងដំណោះស្រាយដែលបានដាក់ចេញក្នុងសម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥; ក្នុងបណ្តាកិច្ចប្រជុំរដ្ឋាភិបាលថ្មីៗ; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២…។
លោកស្រីអនុប្រធានរដ្ឋបានលើកច្បាស់ពីស្មារតីដឹកនាំរបស់រដ្ឋាភិបាល គឺសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ទាញយកអត្ថប្រយោជន៍ពីគ្រប់ឱកាសដើម្បីលើកកម្ពស់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងរក្សាកំណើនក្នុងរយៈពេលវែង។

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានផ្តល់អំណោយជាថវិកាចំនួន ២០០លានដុង ដល់កុមារជួបការលំបាកនៅខេត្ត Quang Tri ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top