• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតប្រធានរដ្ឋ Fidel Castro ៖ និមិត្ដរូបរបស់បដិវត្តន៍គុយបា


អតីតប្រធានរដ្ឋ Fidel Castro ៖ និមិត្ដរូបរបស់បដិវត្តន៍គុយបា (Zing news)

ចំពោះប្រជាពលរដ្ឋគុយបា អគ្គមគ្គទេសក៍ Fidel Castro គឺជានិបិត្តរូបរបស់បដិវត្តន៍គុយបា។​ ការរួមវិភាគទានរបស់អគ្គមគ្គទេសក៍ Fidel Castro សំរាប់ប្រទេសគុយបាដ៏គឺធេងណាស់។ មិនត្រឹមតែដឹកនាំការតស៊ូដើម្បីឯករាជ្យអធិបតេយ្យជាតិអតីតប្រធានរដ្ឋ Fidel Castro បានកសាងឡើងសង្គមមួយ ស្ថិរភាពនិងសមភាពសំរាប់ប្រជាពលរដ្ឋរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតគុយបាបប្រចាំនៅវៀតណាម លោក Herminio Lopez Diaz បានអះអាងថា៖

«ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍ Fidel គុយបាបានកសាងឡើងសង្គមមួយ ស្ថរិភាពនិងសមភាពសំរាប់មនុស្សគ្រូបរូប ក្នុងនោះ មនុស្សគ្រប់ស្រទាប់មាន ឱកាសទាក់ទងជាមួយខឿនអប់រំនិងការថែទាំសុខាភិបាលឥតគិតថ្លៃ។ នេះគឺជា ស្នាដៃសំខាន់ៗរបស់គុយបាដែលពិភពលោកទាំងមូលបានទទួលស្គាល់ ហើយជួយឧបត្ថម្ភគុយបាមានចរិតលក្ខណៈដើម្បីទទួលបានកំរិតខ្ពស់ខាងសន្តិសុខ សង្គម។»

ដោយសាររាល់ការរួមវិភាគទានដ៏ធំធេងនោះ ប្រជាពលរដ្ឋគុយបាទាំងមូលជានិច្ចកាលលៃទុកការដឹងគុណនិងការគោររពសំរាប់អតីតប្រធានរដ្ឋ Fidel Castro។ នាប៉ុន្មានថ្ងៃកន្លងទៅ ប្រជាពលដ្ឋគុយបារាប់ម៉ឺននាក់បានទៅគោរពវិញ្ញណក្ខន្ធវីរជនជាតិគុយបា Fidel Castro។ តាមផែនការ ធាតុរបស់អគ្គមគ្គទេសក៍ Fidel Castro នឹងត្រូវបានបញ្ចុះសព នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៦ 
នៅឈាបនដ្ឋានទីក្រុង Santiago de Cuba៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top