• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសលាលែង​ក្នុង​រដ្ឋសភា

នាថ្ងៃទី ១ ខែមេសា ក្នុងសម័យបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសលាលែងក្នុងរដ្ឋសភា ដើម្បីត្រៀមចូលកាន់តំណែងថ្មីនៅព្រឹទ្ធសភា។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងមតិនៅរដ្ឋសភាកម្ពុជា។ រូបថត៖ VOV

ក្នុងបញ្ជីឈ្មោះអ្នកចូលរួមក្នុងពិធីបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភាកម្ពុជា នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។

បើតាមអ្នកជំនាញ ការលាលែងពីរដ្ឋសភារបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺដើម្បីត្រៀមខ្លួនកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា នាពេលខាងមុខ។ មុននោះ គណបក្សប្រជាជនកម្ពុជាក៏បានបញ្ជាក់ដែរថា នឹងតែងតាំងលោក ហ៊ុន សែន កាន់តំណែងជាប្រធានព្រឹទ្ធសភា នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៣ ខែមេសា។ ប្រសិនបើ កាន់តំណែងនេះ លោកនឹងធ្វើជាប្រមុខរដ្ឋនៅពេលព្រះមហាក្សត្រកម្ពុជាធ្វើដំណើរទៅបរទេស។

លោក ហ៊ុន សែន បានចាកចេញពីមុខតំណែងនាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីកាន់អំណាចរយៈពេល ៣៨ឆ្នាំ ហើយកូនប្រុសរបស់លោកគឺ លោក ហ៊ុន ម៉ាណែត បានឡើងស្នងតំណែងពីលោក។ លោក ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងអាសនៈចំនួន ១២០/២៥ ក្នុងរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែកក្កដា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top