• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការអន្តរជាតិជាច្រើនមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចវៀតណាម ដោយព្យាករណ៍កំណើន GDP ពី ៦,៩%-៧%

ស្ថាប័នហិរញ្ញវត្ថុធំៗជាជ្រើនបានរួមគ្នា បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាម បន្ទាប់ពីលទ្ធផលវិជ្ជមានក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២។
  រូបផាព៖ VOV  

នៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពថ្មីបំផុតស្តីពីម៉ាក្រូសេដ្ឋកិច្ចវៀតណាម ធនាគារ HSBC ទើបបានប្រកាស បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ២០២២នេះ ពីកំរិត ៦,៦% រហូតដល់ ៦,៩% ដែលមានសមត្ថភាពនាំមុខគេក្នុងតំបន់អាស៊ានទាំងមូល។ ក្រុមអ្នកស្រាវជ្រាវរបស់ HSBC បានវាយតម្លៃថា អត្រាកំណើនរបស់វៀតណាមក្នុងត្រីមាសទីពីរគឺ៧,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ពិតជាគួរឱ្យកត់សម្គាល់ណាស ដែលលើសពីការព្យាករណ៍ ៥,៩% នៃអង្គការស្រាវជ្រាវដែលបានដាក់ចេញពីមុន។

ក្រុមអ្នកស្រាវជ្រាវរបស់ធនាគារ UOB ក៏បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះពីកំរិត ៦,៥% ឡើងដល់ ៧%។ ធនាគារវិនិយោគ Maybank ក៏បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមពីកំរិត ៥,៨% ឡើងដល់ ៦,៩% ក្រោយពីលទ្ធផលវិជ្ជមានក្នុងរយៈពេល ៦ ខែដើមឆ្នាំផងដែរ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទើបបានចេញផ្សាយរបាយការណ៍ស្តីពីសេដ្ឋកិច្ចវៀតណាម ហើយព្យាករណ៍ថា GDP នឹងកើនឡើង ៦% និងអតិផរណា ៣,៩% ក្នុងឆ្នាំ២០២។ នៅក្នុងរបាយការណ៍នេះ IMF ក៏បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូវិដ-១៩។ យុទ្ធនាការចាក់វ៉ាក់សាំងដ៏គួរឱ្យចាប់អារម្មណ៍ បានជួយសម្រួលដល់ការផ្លាស់ប្តូរពី Zero Covid ទៅជាការ រៀនរស់ជាមួយជំងឺរាតត្បាត។ គោលនយោបាយជួឧបត្ថម្ភក៏បានបន្ធូរបន្ថយផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ហើយរដ្ឋាភិបាលបានទទួលជោគជ័យក្នុងការរក្សាស្ថិរភាពសារពើពន្ធ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top