
អង្គការសហប្រជាជាតិអំពាវនាវឱ្យមានសកម្មភាពក្នុងឱកាសរំលឹកទិវាបរិស្ថានពិភពលោក
នៅក្នុងសារឆ្លៀតឱកាសរំលឹកទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ ខែមិថុនា) អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក António Guterres បានសង្កត់ធ្ងន់ថា ទំនាក់ទំនងគ្នារវាងកម្រិតនៃការបំពុលបរិយាកាសកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងបញ្ហាវិបត្តិអាកាសធាតុនាបច្ចុប្បន្ននេះផងដែរ។
លោក António Guterres បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំភាពកខ្វក់បរិយាកាសបានសម្លាប់មនុស្សរាប់លាននាក់ ហើយប៉ះពាល់អវិជ្ជមានដល់ ការអភិវឌ្ឍរបស់ជំនាន់ក្រោយទៀតផង។ លោកបន្តទៀតថា មានសារធាតុជាច្រើនបានបំពុលបរិយាកាស និងជាកត្តាដែលធ្វើឲ្យកំដៅកាន់តែកើនឡើងនៅលើពិភពលោក ក៏ដូចជាបង្កឡើងបញ្ហាប្រឈមជាច្រើនទៀតដល់មនុស្សលោក និងភពផែនដីផងដែរ។ លោក António Guterres បានអះអាងថាការទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ គឺជាការប្រយុទ្ធដើម្បីការរស់រានមានជីវិត ដែលមនុស្សត្រូវតែដណ្តើមឲ្យបានជោគជ័យនេះ ដោយផ្តោតលើការយកពន្ធចំពោះសកម្មភាព បំពុលបរិស្ថាន ព្រមទាំងបញ្ចប់ការជួយឧបត្ថម្ភឥន្ធនៈហ្វូស៊ីល និងឈប់សាងសង់រោងចក្រប្រើប្រាស់ថ្មីផងដែរ។ គួរបញ្ជាក់ថា ទិវាបរិស្ថានពិភពលោកត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយនៅក្នុងប្រទេសជាង ១០០ ហើយនេះគឺជាឱកាសមួយសម្រាប់អង្គការសហប្រជាជាតិ ដើម្បីលើកទឹកចិត្តដល់សហគមន៍អន្តរជាតិលើកកម្ពស់ការយល់ដឹងក៏ដូចជាត្រូវមានសកម្មភាពក្នុងការការពារបរិស្ថាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម