• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិជម្រុញឱ្យបណ្តាប្រទេសប្រកាសស្ថានភាពអាសន្នអំពីអាកាសធាតុ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 
 

យោងតាមលោកអគ្គលេខាធិការ Guterres កញ្ចប់ស្តារសេដ្ឋកិច្ចដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងបរិបទនៃការរីក រាលដាលជំងឺរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក ក៏ជាឱកាសសម្រាប់ប្រទេសនានា។

ថ្លែងនៅថ្ងៃទី១២ ខែធ្នូ បើកសន្និសីទកំពូល ស្តីពីអាកាសធាតុតាមប្រព័ន្ធវីដេអូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា “គ្មាននរណាម្នាក់អាចបដិសេធនូវការពិតដែលថា ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្ន។ នេះហើយបានជាថ្ងៃនេះខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំមកពី ជុំវិញពិភពលោក នូវសេចក្តីប្រ កាសនូវភាពអាសន្នអំពីអាកាសធាតុនៅក្នុងប្រទេសរបស់ខ្លួន រហូតដល់បន្សាបកាបូន”។

យោងតាមលោកអគ្គលេខាធិការ Guterres កញ្ចប់ស្តារសេដ្ឋកិច្ចដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ លើទូទាំងពិភពលោក ក៏ជាឱកាសសម្រាប់ប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរទៅអនាគតកាបូនទាប។ ទោះយ៉ាងណាលោកក៏បានព្រមានដែរថា ដំណើរការនេះមិនដំណើរការលឿនទេ។ មេដឹកនាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ “រហូតមកដល់បច្ចុប្បន្ននេះ កញ្ចប់ជំនួយសង្គ្រោះនិងសេដ្ឋកិច្ចមានចំនួនច្រើនជាង ៥០% នៃបណ្តាប្រទេសដែលកំពុងរីកចម្រើនលើពិភពលោក (G-២០) គឺជាកញ្ចប់ជំរុញសេដ្ឋកិច្ចត្រូវបានចំណាយទៅលើវិស័យដែលទាក់ទងនឹងការជីកយករ៉ែនិងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ជំនួសឱ្យការចំណាយលើថាមពលកាបូនទាប”។ យោងទៅតាមលោករូបនេះ គឺថា ប្រការនេះមិនអាចទទួលយកបានទេ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top