• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង(ចិន)

នាថ្ងៃទី ១៨ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបលោក John Lee Ka-chiu ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក John Lee Ka-chiu (រូបថត៖ VNA)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) John Lee Ka-chiu បានឯកភាពគ្នាបន្តសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ វៀតណាម - ចិន និងលទ្ធផលនៃដំណើរទស្សនកិច្ច និងជំនួបនានារវាងថ្នាក់ដឹកនាំវៀតណាម និងហុងកុង (ចិន) ដោយផ្តោតសំខាន់លើ៖ ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញការពង្រីក និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ លើកទឹកចិត្តសហគ្រាសហុងកុងមកវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបន្ទះ ឈីប (semiconductor) និងអេឡិចត្រូនិក មជ្ឈមណ្ឌលទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) ថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម (logistics)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទទួលជួបប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក John Lee Ka-chiu (រូបថត៖ VNA)

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យហុងកុង (ចិន) បង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញដែលជាប្រៀបខ្លាំងរបស់វៀតណាម ដូចជា អង្ករ កសិផល រុក្ខផល ជលផល ផ្លែឈើស្រស់ និងផ្លែឈើកែច្នៃ; ពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ រូបិយវត្ថុ មូលបត្រ ធនាគារ និងបន្តសិក្សាជំរុញការតភ្ជាប់រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ជាមួយទីផ្សារហិរញ្ញវត្ថុហុង កុង; បង្កើមកិច្ចសម្របសម្រួលក្នុងការការពារពលរដ្ឋ យុត្តិធម៌ និងការអនុវត្តច្បាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់សហគមន៍ជនជាតិវៀតណាម នៅហុងកុង (ចិន); ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការអប់រំ ពលកម្ម ទេសចរណ៍ វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ព្រមទាំងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងយន្តការ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីដែលភាគីទាំងពីរជាសមាជិក៕

តាម​ vovworld.vn/km-KH/

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top