
អគ្គលេខាលោក Nguyen Phu Trong ជួបសំណេះសំណាលជាមួយប្រជាជន An Giang (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Nguyen Phu Trong បានលើកច្បាស់ថា An Giang មានបទពិសោធន៍ជាច្រើនក្នុងការធ្វើផលិតកម្មកសិកម្ម និងមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅតំបន់ដី សណ្ដទន្លេ Cuu Long។ លោកអគ្គលេខាបានគាំទ្ររាល់សំណើររបស់ខេត្ត An Giang មិនត្រឹមតែចំពោះដោយឡែកខេត្តនេះប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់ទាំងមូលទៀងផង ដូចជាបញ្ហាតភ្ជាប់ខាងចរាចរណ៍ បង្ការប្រឆាំងការរអិលបាក់ដី បន្ស៉ាំជាមួយបម្រែបម្រួលអាកាសធាតុ គោលនយោបាយបង្កើតមូលនិធិដីធ្លី ដើម្បីទាក់ទាញការវិនិយោគ ការអភិវឌ្ឍកសិកម្ម និងការជួយឧបត្ថម្ភតំបន់ជាប់ព្រំដែនជាដើម។
មុននោះ នាព្រឹកថ្ងៃទី១៤ ខែមេសា អគ្គលេខាលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះវីរៈអ្នកម្ដាយវៀតណាមនៅទីក្រុង Long Xuyen ខេត្ត An Giang និងទៅទស្សនាស្ពាន Cao Lanh ឆ្លងកាត់ទន្លេ Tien ដែលជិតនឹងបានដាក់ឲ្យដំណើរការនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម