ព័ត៌មាន
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ តាមសម័យកាល
អញ្ជើញចូលរួមក្នុងពិធីមានអតីតអគ្គលេខាបក្ស លោក Nong Duc Manh អតីតប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ប្រធានរដ្ឋសភាលោក Vuong Dinh Hue អតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan។
ថ្លែងមតិក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៅមានការលំបាក និងបញ្ហាប្រឈមជាច្រើន ថ្នាក់ដឹកនាំបក្ស និងរដ្ឋតែងតែមានសេចក្តីសម្រេចចិត្តត្រឹមត្រូវ ទាន់ពេលវេលា និងសមស្រប ដើម្បីដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗ យ៉ាងទូលំទូលាយនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ក្នុងចំណោមសមិទ្ធិផលដែលប្រទេសជាតិសម្រេចបាននោះ មានការរួមចំណែក និងការទទួលខុសត្រូវដ៏មានតម្លៃរបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ។ លោកអគ្គលេខាបានសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជាមួយនឹងបទពិសោធន៍ដ៏មានតម្លៃ នឹងបន្តរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស រដ្ឋ និងប្រជាជន៕