• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong បំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានដឹកនាំក្រុមការងារមជ្ឈឹមបំពេញទស្សនកិច្ច ការងារនិងជូនពរឆ្នាំថ្មីនៅខេត្ត Thai Nguyen។
  អគ្គលេខាបក្ស លោក Nguyen Phu Trong ចុះទស្សនាសហករណ៍តែ Hao Dat ខេត្ត Thai Nguyen។ (រូបថត៖ VOV)  

ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្ត Thai Nguyen អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យខេត្ត Thai Nguyen កំណត់យ៉ាងច្បាស់នូវសក្ដានុពល និងប្រៀបខ្លាំងនៃមូលដ្ឋានដើម្បីដាក់ ចេញគោលដៅ តម្រូវការ ហើយជ្រើសរើសភារកិច្ចស្នូលនិងជំហានលោតផ្លោះ បង្កើត វឌ្ឍនភាពថ្មីនិងខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ផ្តោតសំខាន់លើការតភ្ជាប់តំបន់ ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍ កសាង Thai Nguyen ឱ្យអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឆាប់ក្លាយជាខេត្តឧស្សាហកម្មតាមទិសដៅទំនើប។

ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការគួបផ្សំគ្នាយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋ កិច្ច ប្រកបដោយសុខដុមរមនាជាមួយការអភិវឌ្ឍវប្បធម៌ សង្គម ដោះស្រាយឲ្យបាន ល្អនូវបញ្ហាសង្គម ថែរក្សា និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្ដាជនជាតិនៅ ខេត្ត Thai Nguyen; លើកកំពស់ដោយឥតឈប់ឈរនូវជីវភាពរស់នៅខាងសម្ភារៈនិង ស្មារតីរបស់ប្រជាជន។

នាព្រឹកថ្ងៃនេះដែរ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញចុះ សួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាលបដិវត្តន៍ជើងចាស់; ទៅទស្សនាសហ ករណ៍តែ Hao Dat នៅឃុំ Tan Cuong ទីក្រុង Thai Nguyen

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលជួបអភិបាលខេត្ត Rostov នៃ​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាលោក Tran Thanh Man បានទទួលជួបអភិបាលខេត្ត Rostov នៃ​សហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី (ថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា) នាព្រឹកថ្ងៃទី ១០ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានទទួលជួបលោក Vasily Golubev អភិបាលក្រុង Rostov ។

Top