• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបរវាងលោកអគ្គលេខាបក្ស លោក តូ ឡឹម ជាមួយប្រធានាធិបតីប៊ុលហ្គារី (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹមបានអះអាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ក្នុងការថែរក្សា និងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះមានប៊ុលហ្គារី ដោយចាត់ទុកប៊ុលហ្គារីជាច្រកទ្វារដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប (EU) ព្រមទាំង អះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេច ធ្វើជាស្ពានតភ្ជាប់រវាងប៊ុលហ្គារីនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

អញ្ជើញវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សា និងជំនួបសវនាការរវាងប្រធានាធិបតីប៊ុលហ្គារីជាមួយថ្នាក់ដឹកនាំវៀតណាម ក៏ដូចជាការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី អគ្គលេខាបក្ស លោក តូ ឡឹម បានពិភាក្សាជាមួយលោកប្រធានាធិបតី Rumen Radev នូវទិសដៅនិងវិធានការសំខាន់ៗមួយចំនួនដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឆ្ពោះទៅកម្ពស់ថ្មីនិងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលប៊ុលហ្គារីនិងវៀតណាមមានតម្រូវការខ្លាំងដូចជា៖ កសិកម្ម ឧស្សាហកម្ម   វិស្វកម្មអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន បញ្ញាសិប្បនិម្មិត ការស្រាវជ្រាវអវកាស...។

រីឯខ្លួនវិញ លោកប្រធានាធិបតី Rumen Radev បានជម្រាបជូនលោកអគ្គលេខាបក្សអំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយប្រធានរដ្ឋ លោក លឿង គឿង ដោយអះអាងថា ប៊ុលហ្គារីជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ ដោយចាត់ទុកវៀតណាមជាដៃគូនាំមុខរបស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍  ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយប៊ុលហ្គារី និងបក្សកុម្មុយនិស្តវៀតណាមជាបណ្តាញដ៏សំខាន់មួយក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី។ លោកប្រធានាធិបតី Rumen Radev ក៏បានឯកភាពជាមួយវិធានការសំខាន់ៗដែលលោកអគ្គលេខាបក្សវៀតណាមបានលើកឡើង សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។

Top