នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្ម និងរ៉ែវៀតណាម បន្តថែទាំលំនៅដ្ឋាន សុខុមាលភាព និងសេវាសង្គមសម្រាប់កម្មករ។ លោកបានសង្កត់ធ្ងន់ថា នេះជាការទទួលខុសត្រូវរួមគ្នារបស់សហគ្រាស អង្គការសហជីព និងអាជ្ញាធរមូលដ្ឋាន។ ចំពោះកម្មករធ្យូងថ្ម លោកអគ្គលេខាបក្ស តូ ឡឹម បានលើកច្បាស់ថា កម្មាភិបាល និងកម្មកររ៉ែ បន្តរក្សាសុវត្ថិភាព លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងរក្សាវិន័យឧស្សាហកម្ម។
“បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ។ ផលិតភាពការងារគឺជាមូលដ្ឋានគ្រឹះនៃកំណើន និងជាមូលដ្ឋានប្រកបដោយចីរភាពសម្រាប់ការបង្កើនប្រាក់ចំណូលសម្រាប់កម្មករ។ វិស័យទាំងមូលត្រូវបន្តការច្នៃប្រឌិតអង្គការផលិតកម្ម លើកកម្ពស់យន្តការ ស្វ័យប្រវត្តិកម្ម ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងប្រតិបត្តិការ ក៏ដូចជាការគ្រប់គ្រងអណ្តូងរ៉ែ។ ស្មារតីនៃ "វិន័យ និងការស្រុះចិត្តគំនិត" ត្រូវបានអនុវត្តន៍ជាក់ស្តែងទៅជាវិន័យបច្ចេកវិទ្យា វិន័យសុវត្ថិភាព និងវិន័យការងារ; ដោយចាត់ទុកនេះជាតម្រូវការចាំបាច់ក្នុងផលិតកម្ម សំដៅកាត់បន្ថយការខាតបង់ផ្នែកធនធាន បង្កើនប្រសិទ្ធភាពប្រើប្រាស់គ្រឿងចក្រ ឧបករណ៍ និងកម្លាំងពលកម្ម។ ភ្ជាប់ផលិតភាពជាមួយការបង្កើនប្រាក់ចំណូល និងកែលំអរជីវភាពរស់នៅសម្រាប់កម្មករ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម៕







