• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

មហានសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញអន្តរជាតិ ក្នុងនោះមានអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ទិដ្ឋភាពនៃសម័យបិទមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖VNA))

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារ សារព័ត៌មាន វៀតណាម ចុះផ្សាយនាថ្ងៃទី ២៦ ខែមករា លោកស្រីវេជ្ជបណ្ឌិត Valeria Vershinina អនុប្រធានមជ្ឈមណ្ឌលអាស៊ាននៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO) ប្រទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ការអនុវត្តដោយខ្ជាប់ខ្ជួនការផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយ បានជួយវៀតណាមក្លាយជាសមាជិកមានកិត្យានុភាពរបស់សហគមន៍អន្តរជាតិ  ជាគោលដៅដ៏ទាក់ ទាញសម្រាប់ការវិនិយោគបរទេស និងជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់កាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោកស្រីបានបញ្ជាក់ថា ពិភពលោកសព្វថ្ងៃនេះមើលឃើញថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់ សម្រេចបានវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ និងមានឋានៈអន្តរជាតិកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកកាសែត Amiad Horowitz នៃកាសែតប្រជាជនពិភពលោក ជាស្នាដៃបោះពុម្ពផ្សាយរបស់បក្សកុម្មុយនិស្តសហរដ្ឋអាមេរិក បានកត់សម្គាល់ថា មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបញ្ជាក់ជាថ្មីនូវទស្សនៈអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះកំណើនសេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការការពារបរិស្ថាន និងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ ដោយចែករំលែកទស្សនៈនេះ លោកស្រីវេជ្ជបណ្ឌិត Vershinina បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សគឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់បង្កើនភាពប្រកួតប្រជែងជាតិ និងធានាបាននូវការអភិវឌ្ឍរយៈពេលវែងប្រកបដោយប្រសិទ្ធភាព។ ការដាក់ប្រជាជននៅកណ្តាលបង្ហាញពីការយល់ដឹងយ៉ាងច្បាស់របស់បក្សកុម្មុយនិស្ត វៀតណាមអំពីតម្រូវការក្នុងការរក្សាស្ថិរភាពនយោបាយ និងកៀរគរធន ធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។

អ្នកជំនាញទាំងនេះក៏ជឿជាក់ថា ប្រព័ន្ធនៃសេចក្តីសម្រេចជាយុទ្ធសាស្ត្រដោយការិយាល័យនយោបាយចេញផ្សាយសម្រាប់ដំណាក់កាល ២០២៤- ២០២៥ ដែលរួមបញ្ចូលវិស័យសំខាន់ៗជាច្រើន ដូចជា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការធ្វើសមាហរណកម្មអន្តរជាតិ ការកែលម្អស្ថាប័ន ការអភិវឌ្ឍវិស័យឯកជន សន្តិសុខថាមពល ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍវប្បធម៌ នឹងជួយវៀតណាមបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ការដាក់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រជាជននៅកណ្តាល ការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តអន្តរជាតិ និងការលើកកម្ពស់ការអនុវត្តជាក់ស្តែងតាមរយៈប្រព័ន្ធធ្វើសមកាលកម្មនៃសេចក្តីសម្រេចជាយុទ្ធសាស្ត្រ នឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្នើឱ្យអង្គការយូណេស្កូទទួលស្គាល់មណ្ឌលកេរ្តិ៍ដំណែលវិទ្យាអូរកែវ -បាថេជាបេតិកភណ្ឌពិភពលោក

វៀតណាមស្នើឱ្យអង្គការយូណេស្កូទទួលស្គាល់មណ្ឌលកេរ្តិ៍ដំណែលវិទ្យាអូរកែវ -បាថេជាបេតិកភណ្ឌពិភពលោក

ឧបនាយករដ្ឋមន្ត្រីលោក ម៉ៃ វ៉ាន់ជីញ បានយល់ព្រមផ្ញើសំណុំឯកសារវិទ្យាសាស្ត្រ "មណ្ឌលកេរដំណែលវិទ្យាអូរកែវ -បាថេ ខេត្តអានយ៉ាង" ទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ដើម្បីស្នើឱ្យទទួលស្គាល់ និងដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌពិភពលោក។

Top