• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអេហ្ស៊ីប៖ ឯកសារនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមបញ្ជាក់ថា ប្រជាជនគឺជាម្ចាស់កម្មវត្ថុនៃការសម្រេចចិត្តទាំងអស់

កាសែតធំៗជាច្រើនដែលមានកេរ្តិ៍ឈ្មោះល្អ និងមានអ្នកអានច្រើននៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃទី ២៧ ខែមករា បានចុះផ្សាយអត្ថបទដែលបញ្ជាក់ថា ឯកសារនៃមហាសន្និ បាត លើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ប្រព័ន្ធអភិវឌ្ឍន៍ប្រទេសជាតិ ពោរពេញដោយលក្ខណៈយុទ្ធសាស្ត្រ រយៈពេលវែង និងមនុស្សសាស្ត្រ។
សារព័ត៌មានអេហ្ស៊ីបចុះផ្សាយព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថតអេក្រង់៖ VOV)

កាសែត Elsoot, Liga Hispano និងកាសែតអេហ្ស៊ីបជាច្រើនទៀតបានចុះផ្សាយព័ត៌មានថា  ឯកសារនៃមហាសន្និបាតមិនត្រឹមតែទទួលមរតកពីការត្រិះរិះអភិវឌ្ឍន៍នៃមហាសន្និបាតមុនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការច្នៃប្រឌិតដ៏រឹងមាំនៅក្នុងចក្ខុវិស័យ វិធីសាស្រ្ត និងតម្លៃអភិវឌ្ឍន៍ផង ដែរ។ វៀតណាមចាត់ទុកការអភិវឌ្ឍមិនត្រឹមតែជាការបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកែលម្អសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ការធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អ និងការទទួលបានសេវាកម្មជាមូលដ្ឋានដោយសមធម៌ដូចជា ការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន និងវប្បធម៌។ ឯកសារនេះបង្ហាញពីគំរូកំណើនដែលផ្អែកលើចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។

អត្ថបទទាំងនេះដែលបញ្ជាក់ពីការដាក់មនុស្ស និងប្រជាជននៅទីតាំងកណ្តាល ឆ្លុះបញ្ចាំងពីការត្រិះរិះអភិវឌ្ឍន៍របស់បក្សកុម្មុយនិស្តវៀតណាម។ ប្រសិនបើត្រូវបានអនុវត្ត ជាក់ស្តែង និងមានប្រសិទ្ធភាព គោលដៅទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម ដោយរក្សាបាននូវឯករាជ្យភាព ខ្លួនទីពឹងខ្លួន និងសម្រេចបំណងប្រាថ្នាកសាងប្រទេសដ៏សម្បូររុងរឿង និងសុភមង្គលនៅក្នុងទសវត្សរ៍ខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

មហានសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញអន្តរជាតិ ក្នុងនោះមានអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

Top