ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃ២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ របស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀត ណាម Julien Guerrier បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះផ្ញើសារ ទៅកាន់ពិភពលោកថា សហភាពអឺរ៉ុបចង់ពង្រឹងភាពជាដៃគូ ជាមួយ វៀតណាម។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម លោក Julien Guerrier អញ្ជើញផ្តល់បទសម្ភាសន៍អំពីសារៈសំខាន់នៃទិសដៅសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាម និងសហភាពអឺរ៉ុប (រូបថត៖ Viet Duc/VNA)
ឯកអគ្គរដ្ឋទូត Julien
Guerrier បានថ្លែងថា
វៀតណាមនិងសហភាពអឺរ៉ុបមានបំណងលើកកម្ពស់ភាពជាដៃគូទ្វេភាគី ដើម្បីបើកចេញនូវ
"យុគសម័យថ្មី" ក្នុងទំនាក់ទំនងទ្វេភាគី
សំដៅបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង និងបញ្ជាក់ពីជំហរត្រួសត្រាយផ្លូវ
និងជាគំរូនៃទំនាក់ទំនងនេះ។ សហភាពអឺរ៉ុបនិងវៀតណាមចង់ពង្រឹងយ៉ាងខ្លាំងនូវសសរស្តម្ភ
សហប្រតិបត្តិការដែលមានស្រាប់ចំនួនបី៖ ពាណិជ្ជកម្ម
ផ្លាស់ប្តូរបៃតងនិងសន្តិភាព សន្តិសុខ។
វៀតណាមនិងសហភាពអឺរ៉ុបចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព
សន្តិសុខដែនសមុទ្រ ការគ្រប់គ្រងវិបត្តិ និងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ
ក្នុងនោះមានទាំងសមុទ្រខាងកើតផងដែរ។ លើសពីនេះ ភាគីទាំងពីរក៏ចង់អភិវឌ្ឍន៍វិស័យថ្មីៗដូចជា
ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ វិស័យបច្ចេកវិទ្យាខ្ពស់ដូចជា បន្ទះឈីប
បញ្ញាសិប្បនិម្មិត (AI) និងធនធានចាំបាច់។
ទាក់ទងនឹងការដក
“កាតលឿង” ប្រឆាំងនឹងការនេសាទខុសច្បាប់
មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) សម្រាប់អាហារសមុទ្រ
វៀតណាម ឯកអគ្គរដ្ឋទូត Julien Guerrier បានមានប្រសាសន៍ថា វៀត
ណាមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបានសុក្រិតក្របខ័ណ្ឌច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ក៏បានតាមដានយ៉ាងដិតដល់
ដោយធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ជាមួយខេត្តជាប់ឆ្នេរសមុទ្រ។
បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងវិភាគរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពពីក្រសួងកសិកម្ម
និងបរិស្ថានវៀតណាម ហើយសង្ឃឹមថា
នឹងមានការត្រួតពិនិត្យនៅនឹងកន្លែងនាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីដក “កាត លឿង” សម្រាប់អាហារសមុទ្រវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម